លោក Paul Merson ថា អង់គ្លេសអត់កោះហៅម្នាក់នេះកុំសង្ឃឹមឈ្នះ World Cup ឲ្យសោះ

អតីតខ្សែប្រយុទ្ធក្លិប Arsenal លោក Paul Merson បានធ្វើការរិះគន់មកលើគ្រូបង្គោលក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate ដែលមិនកោះហៅ Reece James ឲ្យចូលរួមក្នុងព្រឹត្តិការណ៍ World Cup នាប្រទេសកាតា។

ជាការពិតណាស់ វាជារឿងដ៏សោកស្តាយបំផុតសម្រាប់ James ដែលកៀកនឹងព្រឹត្តិការណ៍ World Cup មកដល់ទៅហើយ រូបគេបែរជាមានបញ្ហារបួស និង ខកខានមិនទទួលបានការកោះហៅឲ្យជាប់ក្រុមជម្រើសជាតិ ខណៈ នៅតំបន់ការពារស្លាបស្តាំនេះ លោក Southgate បានជ្រើសរើសយក Trent Alexandre-Arnold, Kyle Walker និង Kieran Trippier។ លោក Merson បាននិយាយថា៖ “បន្ទាប់ពីបានមើលពីសារបង្ហោះរបស់ James ខ្ញុំគិតថា គាត់នឹងជាសះស្បើយពីរបួសនៅប៉ុន្មានសប្តាហ៍ទៀតនេះ។ អ្នកអាចប្រើប្រាស់គាត់បានក្នុងវគ្គចាញ់ធ្លាក់។ ជាក់ស្តែងនៅពេលដែល អង់គ្លេស ប៉ះ បារាំង ហើយ អ្នកប្រើប្រាស់ Arnold នៅពេលដែលគេភ្លេចខ្លួន Kylian Mbappe នឹងរកគ្រាប់បាល់បាន នោះ អ្នកនឹងអេះក្បាល”៕