លោក Pep ចង់ឱ្យ Kevin De Bruyne លេងឱ្យអស់ពីសមត្ថភាពកម្រិតកំពូលរបស់គាត់

លោក Pep Guardiola គ្រូបង្វិកក្រុមមេឃខៀវ Man City ចង់ឱ្យ Kevin De Bruyne លេងឱ្យអស់ពីសមត្ថភាពគាត់ពីព្រោះ លោក Pep ជឿថា គាត់លេងមិនទាន់ដល់កម្រិតកំពូលរបស់គាត់នោះទេ។ ជាការពិតណាស់ កីឡាករ De Bruyne រកបាន២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ចូលទីបានចំនួន៩ដងនៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ។ ហើយកាលពីយប់មិញនេះរូបគេក៏រកបាន១គ្រាប់ដ៏អស្ចារ្យនៅនាទី៧៥ ប្រកួតទល់នឹង Brighton។

ទោះជាយ៉ាងណាក្តី លោក Pep រំពឹងទៅលើកីឡាករវ័យ៣១ឆ្នាំរូបនេះខ្ពស់ជាងអ្វីដែលគាត់បានបង្ហាញ ដោយក្រោយបញ្ចប់ការប្រកួតទល់នឹង Brighton លោក Pep បាននិយាយទាក់ទងនឹង De Bruyne ថា៖ “គាត់អាចល្អជាងនេះ។ គាត់មិនទាន់លេងដល់កម្រិតកំពូលរបស់គាត់នោះទេ។ គាត់ទាត់បាល់ចូលដ៏អស្ចារ្យ ប៉ុន្តែគាត់លេងអត់ទាន់អស់នោះទេ។ គាត់ដឺងខ្លួនឯងហើយមិនចាំបាច់ខ្ញុំប្រាប់គាត់។ ការបង្ហាញខ្លួនរបស់គាត់មិនទាន់ល្អឥតខ្ចោះនោះទេ ខ្ញុំនិយាយជាមួយគាត់ គ្រាប់បាល់នឹងស្អាតណាស់”៕