លោក Pep នៅ​តែ​ថា Liverpool ជា​គូ​ប្រជែង​ធំ​បំផុត​របស់​ខ្លួន

លោក Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City នៅ​តែ​ចាត់​ទុក​ថា​ ក្លឹប​ Liverpool ជា​គូ​ប្រជែង​ធំ​បំផុត​របស់​ក្លឹប​មេឃ​ខៀវ​ទីក្រុង​មេឆេស្ទើរ។

លោក​បាន​លើកឡើង​ថា ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប​ហង្ស​ក្រហម​តែងតែ​ពិបាក។ លោក​យល់​ថា ទោះ​ជា​ក្លឹប​នេះ​នៅ​ចំណាត់​ថ្នាក់​លេខ​១០ នៃ​តារាង​ Premier League ក៏​ដោយ​ ក៏​ក្លឹប​នេះ​នៅ​តែ​ជា​ «គូ​ប្រជែង​ដ៏​ធំ​បំផុត​សម្រាប់​ពាន​លីគ​កំពូល​អង់គ្លេស​ដដែល»។ កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក Jurgen klopp អ្នក​ចាត់ការ​ក្លឹប Liverpool យល់​ថា ក្លឹប​របស់​ចាក​ឆ្ងាយ​ពី​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ពាន Premier League ហើយ​។ ក្លឹប Manchester City នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​ក្លឹប Liverpool នៅ​កីឡដ្ឋាន​ Anfield នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ៕