លោក Pep Guardiola និយាយថា Erling Haaland អាចប្រៀបធៀបជាមួយ Cristiano Ronaldo និង Thierry Henry បានហើយ

លោក Pep Guardiola អ្នកចាត់ការរបស់ក្រុម Manchester City បានមានប្រសាសន៍ថាខ្សែប្រយុទ្ធចំណូលថ្មី Erling Haaland ពេលនេះគឺឈានដល់កម្រិតដែលអាចប្រៀបធៀបជាមួយ Cristiano Ronaldo និង Thierry Henry បានហើយ។ លោក Pep បានមានប្រសាសន៍បែបនេះ បន្ទាប់ពី Haaland រកបាន ២ គ្រាប់ម្នាក់ឯង ជួយឱ្យ Man City យកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ West Ham ក្នុងលទ្ធផល ២ ទល់នឹង ០ នៅក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ដំបូងនៃរដូវកាល ២០២២-២០២៣។ ដក់ស្រង់ចេញពីទំព័រ ESPN លោក Pep បានមានប្រសាសន៍ពី Haaland យ៉ាងដូច្នេះថា៖ “កាលពីសប្តាហ៍មុននៅពេលគាត់ខកខានឱកាសស៊ុតបញ្ចូលទី គាត់ទទួលបានការរិះគន់យ៉ាងខ្លាំងគ្រប់គ្នាបានសើចចំអកគាត់។ ឥឡូវនេះគាត់ឈានដល់កម្រិត ដែលអាចយកទៅប្រៀបធៀបជាមួយ Thierry Henry និង Cristiano Ronaldo បានហើយ”៕