លោក Rio Ferdinand ជឿជាក់ថាកីឡាករ Reece James,Mount និង Conor នឹងឡើងជើងខ្លាំង

អតីតវីរបុរស Manchester United លោក Rio Ferdinand ជឿជាក់ខ្ពស់ថាកីឡាករ Reece James, Mason Mount និង Conor Gallagher នឹងឡើងជើងខ្លាំង ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Graham Potter។

ជាការពិតណាស់ កាលពីល្ងាចថ្ងៃពុធ កន្លងទៅ Chelsea បានសម្រេចចិត្តបណ្តេញលោក Thomas Tuchel ចេញពីតំណែង បន្ទាប់ក្រុមតោខៀវបរាជ័យក្រោមថ្វីជើងក្រុម Dinamo Zagreb នៃពានរង្វាន់ Champions League ក្នុងលទ្ធផល ១-០ ខណៈនាល្ងាចម្សិលមិញនេះក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងស៍បានប្រកាសតែងតាំងលោក Potter ជំនួសជាគ្រូបង្វឹកថ្មីជាផ្លូវការ។ ក្រោយ Chelsea តែងតាំងអតីតគ្រូបង្វឹក Brighton លោក Potter ជាគ្រូបង្វឹកថ្មីលោក Ferdinand បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “មានកីឡាករក្មេងៗមួយចំនួន ដែលនឹងអាចឡើងជើងក្រោមការដឹកនាំរបស់គាត់(លោក Potter) ក្នុងនោះមាន Reece James, Mason Mount និង Conor Gallagher ជាដើម”៕