លោក Ten Hag ថាក្លិប Man Utd មិនទាន់សម្រេចចិត្តថាត្រូវបន្តកុងត្រាឲ្យ de Gea ឬអត់នោះទេ

លោក Erik Ten Hag ថាក្លិប Manchester United មិនទាន់សម្រេចចិត្តបន្តកុងត្រាឲ្យ អ្នកចាំទី David de Gea បន្តទៀតឬអត់នោះទេ។

ជាការពិតណាស់ កុងត្រារបស់ De Gea នឹងត្រូវផុតនៅពេលចប់រដូវកាលនេះហើយ ទន្ទឹមនឹងនេះផងដែរ ក្លិប Man Utd នៅមិនទាន់លេចឮដំណឹងថា ត្រូវបន្តអនាគតឲ្យ អ្នកចាំទីដៃស្អិត ខាងលើនៅក្លិបបន្តទៀតឬអត់នោះទេ។ លោក Ten Hag បាននិយាយថា៖ “ពួកយើងមិនទាន់មានការសម្រេចចិត្តអ្វី ចំពោះអនាគតគេជាមួយក្លិបទេ ប៉ុន្តែខ្ញុំសប្បាយចិត្តដែលមានគេ ជាអ្នកចាំទី របស់យើង”៕