លោក Thomas Tuchel កំពុងរំអុកឲ្យ Chelsea យក Aubameyang ពី Barcelona

យោងទៅតាមរបាយការណ៍បានឲ្យដឹងថា លោក Thomas Tuchel កំពុងរំអុកឲ្យ Chelsea យក Aubameyang ពី Barcelona មករួមក្រុម។ ជាការពិតណាស់ Aubameyang បានផ្លាស់ពី Arsenal ទៅ​ Barca កាលពីរដូវកាលមុននេះ ហើយក៏ជារដូវកាលដែលគេកាក់កបខ្លាំងគួរសម នៅកីឡដ្ឋាន Camp Nou ​ដោយគេបង្ហាញខ្លួនបាន ២៣ប្រកួត និង រកបាន ១៣គ្រាប់។ បើយោងទៅបានរបាយការណ៍របស់អ្នកកាសែតឈ្មោះ​ Florian Plettenburg​ បានចុះផ្សាយឲ្យដឹងថា ដោយក្រុមតោខៀវកំពុងកង្វះសមាសភាព កីឡាករនៅតំបន់ប្រយុទ្ធ ទើបលោក Tuchel ព្យាយាមដាក់គោលដៅថ្មី ជាពិសេសទៅលើកីឡាករ Aubameyang តែម្តង​ ដែលកំពុងដុតដៃដុតជើង តាមលោមចិត្តគេឲ្យផ្លាស់មក កីឡដ្ឋាន Stamford Bridge វិញ៕