វីរបុរស Paul Scholes និយាយថា Bruno នៅតែមិនទាន់ល្អគ្រប់គ្រាន់ទោះស៊ុតចូល ១គ្រាប់

វីរបុរស Paul Scholes បានមានប្រសាសន៍ថា Bruno Fernandes នៅតែមិនទាន់ល្អគ្រប់គ្រាន់ ទោះបីយប់មិញ Manchester United ទទួលជ័យជម្នះក្រៅដីទៅលើក្រុម Southampton ក៏ដោយ។

ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ៤ នៃក្របខណ្ឌ Premier League យប់មិញ Man UTD បានទទួលជ័យជម្នះទៅលើក្រុម Southampton ក្នុងលទ្ធផល ១ ទល់នឹង ០ ខណៈមួយគ្រាប់នោះគឺរកបានដោយខ្សែបម្រើសញ្ជាតិ ព័រទុយកាល់ Bruno Fernandes។ ទោះបីជា Bruno ជាអ្នកជួយឱ្យ Man UTD យកបាន ៣ ពិន្ទុ ប៉ុន្តែលោក Scholes នៅតែរិះគន់កីឡាកររូបនេះយ៉ាងដូច្នេះថា៖ “ខ្ញុំគិតថា គាត់បានចេញបាល់រៀងភ្លាត់ច្រើនបន្តិច។ ប៉ុន្តែយើងមើលឃើញជាក់ស្តែង ថាគាត់ពិតជាខំប្រឹងមែនទែនជាមួយការលេងនៅក្នុងតួនាទីរបស់គាត់។ គាត់មិនអស្ចារ្យទេ ប៉ុន្តែអ្នកអាចនិយាយបានថាគាត់ប្រឹងធ្វើការច្រើនដើម្បីក្រុម”៕