អាវចុងក្រោយដែល Ronaldo ពាក់លេងឱ្យ Man UTD ត្រូវបានគេដេញថ្លៃ

អាវរបស់ Manchester United ដែលខ្សែប្រយុទ្ធ Cristiano Ronaldo ពាក់នៅក្នុងការប្រកួតចុងក្រោយ ហើយអាចជាការប្រកួតចុងក្រោយរបស់គាត់ជាមួយក្រុមបិសាចក្រហមផងនោះត្រូវបានគេដេញថ្លៃយកក្នុងតម្លៃរាប់ម៉ឺនដុល្លារអាមេរិក។
អាវក្រៅដីពណ៌ស ដែលកីឡាករក្រុមបិសាចក្រហមពាក់នៅក្នុងការប្រកួតទល់នឹងក្រុម Aston Villa កាលពីដើមខែនេះ ត្រូវបានទិញយកដោយបុរសជនជាតិចិនមិនស្គាល់ឈ្មោះម្នាក់ក្នុងតម្លៃ ៣៩ ម៉ឺនផោន ឬប្រមាណជា (៤៦ ម៉ឺនដុល្លារអាមេរិក)។ យ៉ាងណាមិញ សម្រាប់ការប្រកួតទល់នឹងក្រុម Aston Villa នេះត្រូវបានគេសន្មត់ថាជាការប្រកួតចុងក្រោយហើយដែល CR7 បង្ហាញខ្លួនឱ្យ Man UTD ព្រោះថ្មីៗនេះហាក់មានរឿងចម្រូងចម្រាស់មែនទែន បន្ទាប់ពីខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំបានធ្វើបទសម្ភាសន៍ជាមួយលោក Piers Morgan ដោយធ្វើការវាយប្រហារក្លិប និងលោក Erik ten Hag មិនសំចៃមាត់៕