អ្នកគាំទ្រថា ក្រោយ Jules Kounde គួរតែ Barca ទិញក្នុងតម្លៃ ១០០ លានទើបត្រូវ

ក្រោយ Jules Kounde បង្ហាញទម្រង់លេងនៅក្នុងការប្រកួតទល់នឹង Sevilla យប់មិញល្អពេក អ្នកគាំទ្រថា Barcelona គួរតែទិញយកខ្សែការពារសញ្ជាតិ បារាំង រូបនេះក្នុងតម្លៃ ១០០ លានទើបត្រូវ។

ជាការពិតណាស់ នៅរដូវក្តៅនេះ Kounde ត្រូវបាន Barcelona ទិញយកពី Sevilla ក្នុងតម្លៃ ៥០ លានដុល្លារអាមេរិក ខណៈយប់មិញនេះនៅក្នុងការបង្ហាញខ្លួនជម្រើសដំបូងឱ្យក្រុមអ្នកមានបុណ្យ Kounde បានចូលរួមបញ្ជូន (assist) ២ គ្រាប់ជួយឱ្យ Barca បំបាក់ Sevilla ក្នុងលទ្ធផល ៣-០។ ក្រោយបញ្ចប់ការប្រកួតខាងលើ អ្នកគាំទ្របានបង្ហាការកោតសរសើរចំពោះ Kounde ជាខ្លាំង ហើយពួកគេបានបញ្ចេញមតិនៅលើ Twitter យ៉ាងដូច្នេះថា៖ “Kounde គួរតែមានតម្លៃ ១០០លាននៅទីផ្សារដោះដូររដូវក្តៅនេះ… គាត់ពិតជាអស្ចារ្យណាស់”៕