អ្នកចាត់ការក្លិប Wolves មិនយល់ថា Cristiano Ronaldo ជាប់ជម្រើសជាតិព័រទុយហ្គាល់

2K6R22M Wolverhampton Wanderers caretaker manager Steve Davis during the Premier League match at Molineux Stadium, Wolverhampton. Picture date: Saturday October 15, 2022.

អ្នកចាត់ការទូទៅក្លិប Wolves លោក Steve Davis បានលើកឡើងថា លោកមិនយល់ទាល់តែសោះ ថា ហេតុអ្វីបានជា ក្រុមជម្រើសជាតិព័រទុយហ្គាល់ សម្រេចចិត្តកោះហៅកីឡាករ Cristiano Ronaldo ឲ្យចូលរួមក្នុងព្រឹត្តិការណ៍ World Cup។

ជាការពិតណាស់ នាពេលថ្មីៗនេះ ព័រទុយហ្គាល់ បានបង្ហាញនូវបញ្ជីឈ្មោះជាផ្លូវការកីឡាករ២៦រូប ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ World Cup ហើយ យើងក៏ឃើញមានវត្តមានរបស់ Ronaldo ផងដែរ ដែលជាការបង្ហាញខ្លួនលើកទី៥របស់គេ ក្នុងពានរង្វាន់បាល់ទាត់ពិភពលោកមួយនេះ។ លោក Davis បាននិយាយថា៖ “គ្រូបង្គោលគួរណាស់តែគិតអំពីសមាមាត្ររបស់ក្រុម។ ខ្ញុំជឿជាក់ថា មានមនុស្សមួយចំនួននឹងប៉ះពាល់អារម្មណ៍ចំពោះវត្តមានរបស់ Ronaldo ជាមួយនឹងអាយុរបស់គាត់បច្ចុប្បន្ន”៕