អ្នកចាំទី Kevin Trapp​ សុខ​ចិត្ត​បន្ត​នៅ​ Frankfurt បដិសេធ​សំណើ​ចង់​បាន​របស់​ Man Utd

អ្នកចាំទី​ Kevin Trapp សុខ​ចិត្ត​បន្ត​លេង​នៅ​ក្លឹប​ Eintracht Frankfurt ដោយ​បាន​បដិសេធ​សំណើ​ចង់​បាន​របស់​ក្លឹប​ Manchester United។

កីឡាករ​បាន​បង្ហោះ​លើ​ Instagram របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នេះ​៖” នៅ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​មាន​ព័ត៌មាន​ជា​ច្រើន​រឿង​ Man Utd ទាក់ទង​ចង់​បាន​ខ្ញុំ​។ ជា​ការពិត​ Man Utd ដាក់​សំណើ​ជា​ផ្លូវការ​ចង់​បាន​ខ្ញុំ​មែន​។ Man Utd ជា​ក្លឹប​ដ៏​ឈ្មោះ​ល្បី​ល្បាញ​លើ​ពិភពលោក​ អញ្ចឹង​ការ​ដាក់​សំណើ​មក​នេះ​ខ្ញុំ​ត្រូវ​តែ​គិតគូរ​ “។ Trapp បន្ត​ថា​៖” តែ​ម្សិលមិញ​នេះ​ ខ្ញុំ​ប្រាប់​អ្នក​ដែល​ទទួល​រឿង​នេះ​ទៅ​កាន់​ក្លឹប​ទាំង​ពីរ​ (Man Ud និង​ Frankfurt) ខ្ញុំ​សម្រេច​ថា​ខ្ញុំ​នៅ​ Ftankfurt។ យើង​មាន​ការ​ចង​ចាំ​ជា​ច្រើន​ជា​មួយ​គ្នា​ យើង​សរសេរ​ប្រវត្តិសាស្ត្រ​ជា​មួយ​គ្នា​។ ការ​ចាប់​ផ្ដើម​រដូវកាល​ថ្មី​នឹង​ក្លឹប​នេះ​មិន​ល្អ​ម៉េច​ក៏​ដោយ​តែ​ខ្ញុំ​ជឿជាក់​លើ​ក្លឹប​នេះ​ “។ ក្រោយ​អ្នកចាំទី​ Frankfurt ខាង​លើ​បដិសេធ​ Man Utd ដូរ​ទិស​ដៅ​ ចង់​បាន​អ្នកចាំទី​ Martin Dubravka ពី​ Newcastle វិញ​ដោយ​ពេល​នេះ​បាន​ដាក់​សំណើ​ទៅ​ជា​ផ្លូវការ​ហើយ​៕