ឮល្ហៀងៗថា ក្លិបយក្សមួយនេះ ចង់យក CR7 ត្រលប់ទៅរួមក្រុមវិញ នៅខែមករា

បើយោងទៅតាមសារកាសែត The Mirror បានចុះផ្សាយឲ្យដឹងថា ក្លិប Sporting CP កំពុងគិតគូ ចង់យកអតីតកីឡាករឆ្នើម Cristiano Ronaldo ត្រលប់ទៅរួមក្រុមវិញ។

ជាការពិតណាស់ បន្ទាប់ពីមានរឿងក្តៅគគុកថ្មីៗនេះ ជាមួយក្រុម Man Utd កីឡាករឆ្នើម Ronaldo ក៏ពុំទាន់ លេចឮថាត្រូវបន្តកុងត្រាជាមួយក្លិបទៀតឬអត់នោះទេ ស្របពេលដែលកុងត្រារបស់គេ​​​ នៅសល់ត្រឹមចុងរដូវកាលនេះប៉ុណ្ណោះ។ ខណៈនេះផងដែរ កីឡាករវ័យ៣៧ឆ្នាំខាងលើ ក៏មានព័ត៌មានចុះផ្សាយទាក់ទង់នឹង ការចាប់អារម្មណ៍ចង់បាន ពីម្ចាស់ក្លិប Chelsea ផ្ទាល់ផងដែរ កាលពីថ្មីៗនេះ។ យ៉ាងណាមិញ បើយោងទៅតាមប្រភពខាងលើដដែល បានបញ្ចាក់ដឹងថា បច្ចុប្បន្ននេះ ក្លិប Sporting CP កំពុងតែរៀបចំសំណើរសមស្របមួយ សម្រាប់រំដោះ Ronaldo ចេញពី Old Trafford ហើយទំនងនឹងយកមករួមក្រុម នៅខែមករាខាងមុខនេះ៕