7គូដែលជាក្រុមនៅ EPL ទាំង 14 ត្រូវបានចាប់ឆ្នោតជួបគ្នានៅជុំទីបី League Cup

ក្រុមជើងឯក Premier League, Manchester City នឹងទទួលស្វាគមន៍ក្រុមភ្ញៀវ Chelsea ដែលជាជើងឯករង Carabao Cup កាលពីរដូវកាលមុន ក្នុងការប្រកួតជុំទីបី Carabao Cup ឬ Leauge Cup នៅកីឡដ្ឋាន Etihad។

នោះគឺជាការប្រកួតមួយក្នុងចំណោមការប្រកួតរបស់ក្រុមមកពី Premier League ទាំង 14 ដែលត្រូវបានចាប់គូជួបគ្នា 7 គូ។ Nottingham Forest នឹងត្រូវប៉ះ Tottenham ខណៈ Manchester United តទល់នឹង Aston Villa ។ Arsenal នឹងប្រកួតជាមួយ Brighton, Wolves ធ្វើជាម្ចាស់ផ្ទះស្វាគមន៍ Leeds, Newcastle ប៉ះ Crystal Palace និង Bournemouth ប៉ះ Everton ។ ការប្រកួតជុំទីបី នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ៨-១០ ខែវិច្ឆិកា។

ការចាប់ឆ្នោតមានដូចខាងក្រោម៖

Leicester ប៉ះ Newport County
West Ham ប៉ះ Blackburn
Wolves ប៉ះ Leeds
Nottingham Forest ប៉ះ Tottenham
Manchester United ប៉ះ Aston Villa
Bournemouth ប៉ះ Everton
Liverpool ប៉ះ Derby
Burnley ប៉ះ Crawley
Bristol City ប៉ះ Lincoln
Manchester City ប៉ះ Chelsea
Stevenage ប៉ះ Charlton
MK Dons ប៉ះ Morecambe
Newcastle ប៉ះ Crystal Palace
Southampton ប៉ះ Sheffield Wednesday
Arsenal ប៉ះ Brighton
Brentford ប៉ះ Gillingham