Ajax គ្រោង​យក Ziyech មក​​វិញ​ដើម្បី​ជំនួស​កន្លែង Antony

ក្លឹប Ajax កំពុង​ព្យាយាម​តាម​ទិញ​ខ្សែ​បម្រើ​ប្រយុទ្ធ Hakim Ziyech ត្រឡប់​មក​វិញ​ពី​ក្លឹប Chelsea ដើម្បី​ជំនួស​កន្លែង Antony ដែល​ខិតជិត​ផ្លាស់​ទៅ​កាន់ Manchester United។

កីឡាករ​សញ្ជាតិ​ម៉ារ៉ុក​​បាន​ចូលរួម​ជាមួយ​តោខៀវ​​​ផ្លាស់​ចេញ​ពី Ajax ក្នុង​តម្លៃ​ខ្លួន​៣៨​លាន​ផោន​កាល​ពី​ឆ្នាំ​២០២០។ ប៉ុន្តែ​​ការ​ចាប់​ផ្ដើម​ជា​ជម្រើស​ដំបូង​នៅ​ក្នុង​ក្រុម​ហាក់​​លំបាក​សម្រាប់ Ziyech ក្រោម​ការ​ដឹក​នាំ​របស់​លោក Thomas Tuchel។ Ziyech កាន់​តែ​បាត់បង់​​តួ​នាទី​លេង​​នៅ​កីឡដ្ឋាន Stamford Bridge បន្ទាប់​ពី​ការ​មក​ដល់​របស់ Raheem Sterling ដែល​​រក​បាន​២​គ្រាប់​ជួយ Chelsea ឈ្នះ Leicester កាល​ពី​ចុង​សប្ដាហ៍។ ក្រៅ​ពី​អតីត​កីឡាករ​របស់​មេឃខៀវ Ziyech ត្រូវ​ប្រជែង​កន្លែង​ជាមួយ Mount, Kai Havertz, Pulisic និង Hudson-Odoi សម្រាប់​តំណែង​ប្រយុទ្ធ​ទាំង​៣​ខាង​លើ។ តែ​កាល​ពី​ម្សិលមិញ Ajax បាន​សម្រេច​ចិត្ត​លក់​​ខ្សែ​បម្រើ​ប្រយុទ្ធ Antony ទៅ​កាន់​ Manchester United ក្នុង​តម្លៃ​ខ្លួន៨០​លាន​ផោន ហើយ​ពួក​គេ​ចង់​យក Ziyech មក​វិញ​ដើម្បី​ជំនួស​កន្លែង៕