Arsenal ចាប់អារម្មណ៍ខ្សែបម្រើស្លាបរបស់ Wolves ដើម្បីជំនួស Pepe

Arsenal កំពុងព្យាយាមក្នុងការចុះហត្ថលេខាជាមួយតារាបាល់ទាត់ Wolves ខ្សែបម្រើស្លាប Pedro Neto ខណៈក្រុមកាំភ្លើងធំ ចង់នាំយកខ្សែបម្រើស្លាបថ្មីមកជំនួសកន្លែងរបស់ Nicolas Pepe ។ នេះបើយោងតាមសារព័ត៌មាន The Athletic ។

ក្រុមកាំភ្លើងធំ បានបាត់បង់ឱកាសក្នុងការនាំយក Raphinha ពីក្រុម Leeds United ដែលបានចូលរួមជាមួយក្រុម Barcelona ។ ចំណែក Pepe មានបំណងចាកចេញពីក្លិប ដើម្បីចូលរួមជាមួយក្រុម Nice ក្នុងក្របខណ្ឌ Ligue 1 ។ កីឡាករដែលផ្ទេរមក Arsenal លើតម្លៃ 72 លានផោន មិនមានឈ្មោះនោះទេក្នុងជ័យជម្នះចុងសប្តាហ៍របស់ Arsenal លើក្រុម Bournemouth ។

Arteta ចង់នាំយកកីឡាករថ្មីបន្ថែមទៀតមុនពេលទីផ្សារដោះដូរកីឡាករបិទទ្វារ ហើយ The Athletic បានរាយការណ៍ថា Pedro Neto គឺជាគោលដៅចម្បង។ ជុំវិញការផ្ទេរនេះ លោក Jorge Mendes ដែលជាភ្នាក់ងាររបស់ Neta កំពុងធ្វើការបញ្ចុះបញ្ចូលទៅលើក្លិប Wolves ផងដែរ៕