Arteta ឆ្លើយ​តប​នឹង​ការ​រិះគន់​របស់​ Aubameyang លើ​សមត្ថភាព​​ដឹកនាំ​ Arsenal

លោក​ Mikel Arteta អ្នកចាត់ការ​ក្លឹប​ Arsenal បាន​ធ្វើ​ការ​ឆ្លើយ​តប​នៅ​ក្នុង​ថ្ងៃ​នេះ​ នឹង​សម្ដី​របស់​ ខ្សែប្រយុទ្ធ​ Pierre-Emerick Aubameyang ដែល​ចេញ​ពី​វីដេអូ​មួយ​ដោយ​បាន​ធ្វើ​ឌឺឌង​រិះគន់​ថា​ លោក​បាន​តែ​ជា​មួយ​កីឡាករ​ក្មេង​ៗ រី​ឯ​កីឡាករ​ធំៗ ល្បីៗ​លំដាប់ៗ​ លោក​មិន​អាច​ដឹក​នាំ​ពួក​គេ​បាន​ទេ​។

ទាក់ទង​នឹង​រឿង​នេះ​លោក​ Arteta បាន​ត្រឹម​តប​វិញ​ថា​៖” អ្នក​គ្រប់​គ្នា​មាន​សេរីភាព​ក្នុង​ការ​និយាយ​អី​ក៏​និយាយ​ទៅ​ គឺ​ស្រេច​តែ​ពួក​គេ​ទៅ​ចុះ​ “។ សម្រាប់​រឿង​រ៉ាវ​នៅ​ក្នុង​ក្រុម​ Arsenal នៅ​ក្នុង​ពេល​នេះ​ អ្នកចាត់ការ​រូប​នេះ​ក៏​បាន​លើក​ឡើង​ថា​៖” អស្ចារ្យ​មែន​ទែន​ ខ្ញុំ​មិន​ដែល​មាន​ពេល​ល្អ​ប្រសើរ​ដូច​បែប​នេះ​ទេ​ គឺ​ថា​មាន​ភាព​សប្បាយ​រីករាយ​ច្រើន​ ខិត​ខំ​ធ្វើ​ការ​ហ្វឹកហាត់​អី​ហ្នឹង​ជាង​មុន​ច្រើន​ ទំនាក់​ទនង​ជា​មួយ​កីឡាករ​ទាំង​អស់​កាន់​តែ​ល្អ​ជាង​មុន​ ក្នុង​នាម​ជា​គ្រូ​ដឹកនាំ​គឺ​ពេញ​ចិត្ត​នឹង​ក្រុម​នេះ​ណាស់​ “។ ទោះ​មាន​ការ​ឌឺឌង​ដូច​ខាង​លើ​មែន​ទែន​ក៏​ប៉ុន្តែ​ Auba ក៏​បាន​ធ្វើ​បកស្រាយ​ផង​ដែរ​ថា​ នេះ​ជា​សម្ដី​ដែល​គេ​និយាយ​នៅ​ពេល​គេ​ទើប​តែ​ចេញ​ពី​ Arsenal ប៉ុណ្ណោះ​ ដោយ​នៅ​ខណៈ​នេះ​ គេ​គឺ​មាន​តែ​ជូនពរ​ Arsneal ឲ្យ​កាន់​តែ​ជោគជ័យ​ក្នុង​រដូវកាល​នេះ​ផងដែរ។ Arsenal មាន​ភាព​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​រដូវកាល​នេះ​ ដោយ​នៅ​ខណៈ​នេះ​កំពុង​ឈរ​នៅ​លេខ​១ នៅ​តារាង​ប្រកួត​ Premier League ដោយ​មាន​២៤ពិន្ទុ​៕