Asensio មិន​ដែល​ចង់​ទៅ​លេង​ឲ្យ Barca ទេ

FILE PHOTO: Soccer Football - Champions League - Group F - RB Leipzig v Real Madrid - Red Bull Arena, Leipzig, Germany - October 25, 2022 Real Madrid's Marco Asensio during the warm up before the match REUTERS/Annegret Hilse

ខ្សែ​បម្រើ Marco Asensio បាន​ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ ខ្លួន​ចង់​ទៅ​លេង​ឲ្យ​ក្លឹប Barcelona។

ឆ្លើយ​តប​ទៅ​នឹង​សារព័ត៌មាន​អេស្ប៉ាញ​មួយ ហើយ​ចុះ​ផ្សាយ​បន្ត​ដោយ​អ្នក​កាសែត​ល្បី​ឈ្មោះ Fabrizio Romano កីឡាករ Asensio បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ដែល​ចង់​ទៅ​លេង​ឲ្យ​ Barcelona នោះ​ទេ។ ខ្ញុំ​កំពុង​សប្បាយ​ចិត្ត​លេង​ឲ្យ Real Madrid ក៏​ប៉ុន្តែ​មាន​រឿង​អី​ផ្លាស់​ប្ដូរ​នា​ពេល​អនាគត​ គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត។ តែ​ខ្ញុំ​ចង់​បញ្ជាក់​ថា​ ពាក្យ​ដែល​ថា​ខ្ញុំ​ចង់​ទៅ Barcelona គឺ​ជា​រឿង​មិន​ពិត”។ កាល​ពី​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​កន្លង​ទៅ មាន​ពាក្យ​ចចាម​អារ៉ាម​មួយ​ចំនួន​បាន​បញ្ជាក់​ថា​ខ្សែ​បម្រើ Asensio ចង់​ផ្ទេរ​ពី Real Madrid ទៅ​ក្លឹប​អ្នក​មាន​បុណ្យ​ Barca៕