Atletico Madrid ត្រៀមបញ្ចេញខ្សែប្រយុទ្ធម្នាក់ ដើម្បីខ្ចី Ronaldo ពី Man Utd

អនាគតរបស់ Cristiano Ronaldo មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ស្របពេលដែលខ្សែប្រយុទ្ធរូបនេះ មិនទាន់បង្ហាញវត្តមានជាមួយកីឡាករផ្សេងទៀតរបស់ Manchester Unitedក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល ក្រោមហេតុផលផ្ទាល់ខ្លួន ហើយក៏មានចចាមអារ៉ាមផងដែរថា ខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះ មានការភ្ជាប់ទៅនឹងការផ្ទេរទៅកាន់ក្លិប Atletico Madrid។