Articles by Ly Heang

កីឡាករ​លីគ​អេស្ប៉ាញ​ម្នាក់​ប្ដូរ​ពី​លេង​នៅ​ជម្រើស​ជាតិ​អង់គ្លេស ទៅ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អាមេរិក

ខ្សែ​ការពារ​ក្លឹប Valencia កីឡាករ Yunus Musah បាន​ផ្លាស់ប្ដូរ​ពី​ការ​លេង​ឱ្យ​ក្រុមជម្រើស​ជាតិ​អង់គ្លេស ទៅ​លេង​នៅ​ក្រុម​ជម្រើស​ជាតិ​អាមេរិក។ កីឡាករ​កើត​ឆ្នាំ​ ២០០២​រូប​នេះ ធ្លាប់​លេង​នៅ​ថ្នាល​យុវជន​ Arsenal ហើយ​ធ្លាប់​ធ្វើ​ជា​ប្រធាន​ក្រុម​ឱ្យ​ឈុត​ U-19 របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ទៀត​ផង​។ យ៉ាងណាមិញ កីឡាករ​ដែល​កើត​នៅ​ញូវយ៉ក​រូប​នេះ​បាន​ប្រាប់ BBC ថា នៅ​ពេល​ខ្លួន​ទើប​តែ​អាយុ ១៧ឆ្នាំ គ្រូ​ក្រុម​ជម្រើស​ជាតិ​សហរដ្ឋអាមេរិក​បាន​មក​ទាក់ទង​ខ្លួន​ឱ្យ​មក​លេង​នៅ​ក្រុម​ឈុត​ធំ​របស់​អាមេរិក​តែ​ម្ដង។ នៅ​ពេល​នោះ​ដែរ​ កីឡាករ​រូប​នេះ​ទើប​តែ​ស្ថិត​នៅ​ឈុត​អាយុ​ក្រោម ១៩ឆ្នាំ​របស់​អង់គ្លេស​ប៉ុណ្ណោះ។ ស្រប​ពេល​ដែល អង់គ្លេស នឹង​ប៉ះ​ជាមួយ​អាមេរិក​នៅ​យប់​ថ្ងៃ​សុក្រ​នេះ Musah បាន​និយាយ​ថា «ការ​ប្រកួត​នេះ​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ធំ​បំផុត​នៅ​ក្នុង​អាជីព​របស់​ខ្ញុំ»។ កន្លង​មក លោក Gareth Southgate អ្នក​ចាត់ការ​ក្រុម​អង់គ្លេស​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​នាំ​កីឡាករ​វ័យ…


Neymar នៅ​អាច​បន្ត​ជួយ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ក្នុង​​ World Cup 2022 ទោះ​មាន​របួស​កជើង​

ខ្សែប្រយុទ្ធ​ Neymar នៅ​តែ​បន្ត​ចូល​រួម​ជួយ​ក្រុម​ជម្រើស​ប្រេស៊ីល​ក្នុង​កំពូល​ព្រឹត្តិការណ៍​ប្រកួត​ World Cup 2022 ប្រទេស​កាតា​ ទោះ​ជា​មាន​របួស​កជើង​ទៅ​ហើយ​ក្ដី​ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​ Tite គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​។ កីឡាករ​មាន​របួស​កជើង​នេះ​ក្នុង​ពេល​ជួយ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ ប៉ះ​នឹង​ក្រុម​ជម្រើសជាតិ​ស៊ែប៊ី​ កាល​ពី​យប់​មិញ​នេះ​ ដែល​ជា​លទ្ធផល​ប្រេស៊ីល​ទទួល​បាន​ជ័យជំនះ​ក្នុង​លទ្ធផល​ ២-០ ដោយ​កីឡាករ​ Richarlison ជា​អ្នក​ស៊ុត​ចូល​ទាំង​២គ្រាប់​។ នៅ​ក្នុង​ខណៈ​នេះ​ Neymar ត្រូវ​បាន​នាំ​យក​ទៅ​ពិនិត្យ​លើ​មុខរបួស​ឲ្យ​ច្បាស់លាស់​សិន​ ដែល​ត្រូវ​ឲ្យ​អវត្តមាន​ពី​ក្រុម​រយៈពេល​ខ្លី​ ដោយ​លទ្ធផល​ច្បាស់​លាស់​នឹង​ដឹង​ក្នុង​ថ្ងៃ​នេះ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ លោក​ Tite មាន​ជំនឿ​ជាក់​ខ្ពស់​ និង​បាន​បញ្ជាក់​ច្បាស់​ថា​ Neymar នឹង​បន្ត​ចូល​រួម​ជួយ​ក្រុម​លោក​ទៀត។​កា​ប្រកួត​ World Cup 2022 នៅ​ប្រទេស​កាតា​នេះ​បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២០…


អ៊ីរ៉ង់​ស៊ុត​វេល ២គ្រាប់​នៅ​ចុង​តង់ ក្រោយ​ប្រទាញប្រទង់​គ្នា​អស់​ ៩៩នាទី

អ៊ីរ៉ង់​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​វេល ដែល​មាន​កីឡាករ ១០នាក់ ក្នុង​លទ្ធផល ២ ទល់​នឹង ០ ខណៈ​បាល់​ទាំង​ ២គ្រាប់​នេះ​សុទ្ធ​តែ​ជា​បាល់​ចុង​តង់ និង​ស៊ុត​ដោយ​ខ្សែ​ការពារ​ទាំង​ ២។ ក្រុម​ជម្រើស​ជាតិ​ទាំង​ពីរ​នេះ​ប្រទាញប្រទង់​ក្នុង​លទ្ធផល ០ ទល់​នឹង ០ អស់​រយៈ​ពេល​ ៩៩នាទី (ដោយ​ថែម​ម៉ោង ៩នាទី​ពី​លើ​ការ​ប្រកួត ៩០នាទី)។ លុះ​នៅ​នាទី​ ៩០+៨ ខ្សែ​ការពារ​អ៊ីរ៉ង់​ Rouzbeh Cheshmi បាន​ស៊ុត​បំប៉ោង​សំណាញ់ទី​ ចេញ​ពី​ក្រៅ​ប្រអប់​គ្រោះថ្នាក់។ ក្រោយ​មក​ ក្រុម​វេល​ក៏​ព្យាយាម​ស្រវេស្រវ៉ា​ប្រដេញ​តាម​ស្មើ ស្រាប់​តែ​ខ្សែ​ការពារ​អ៊ីរ៉ង់​លេង​ស្រុះ​គ្នា​ល្អ ដោយ​តែត​បាល់​ចេញ ហើយ​អូស​ដាច់​ខ្សែ​ការពារ​របស់​វេល ហើយ​ក៏​បញ្ជូន​ឱ្យ​កីឡាករ Ramin Rezaeian…


លោក Luis​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Enrique មានជម្រើសក្លិបធំពីរ ប្រសិនបើមិនបន្ដដឹកនាំអេស្ប៉ាញ​ ក្រោយចប់ World Cup

រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ លោក Luis​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Enrique បានពន្យល់ប្រាប់អ្នកសារព័ត៌មាន ថាលោកមានទំនួលខុសត្រូវ ចំពោះភាពជោគជ័យរបស់ក្រុមដែលលោកដឹកនាំ នៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ កុងត្រារបស់លោក Enrique​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នឹងផុតកំណត់នៅពេលចប់ព្រឹត្តិការណ៍ World Cup ហើយគ្មានអ្វីដែលភ្ញាក់ផ្អើលនោះទេ បើក្លិបមួយចំនួនធំ ពិចារណាចង់បាន គ្រូបង្វឹករូបនេះទៅដឹកនាំ។ យោងតាមប្រភពពីសារព័ត៌មាន AS​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានរាយការណ៍ថា មានក្លិប៣កំពុងតាមដានស្ថានភាពរបស់ អតីតអ្នកចាត់ការ Barcelona រូបនេះ ប៉ុន្ដែមានតែពីរក្លិបប៉ុណ្ណោះ ដែលត្រូវបានទម្លាយឈ្មោះ។ ក្លិបមួយក្នុងចំណោមនោះគឺ Manchester​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ United។ ក្លិបបិសាចក្រហម បានព្យាយាមចរចាជាមួយលោក Enrique មុនពេលតែងតាំងលោក Erik ten…


Pep បន្ត​កុងត្រា​ថ្មី​នៅ Man City ក្រោយ​ដឹកនាំ​បាន​ជាង ៦ឆ្នាំ​

លោក Pep Guardiola បាន​បន្ត​កុងត្រា​ថ្មី​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ក្លឹប Manchester City ក្រោយ​ពេល​ដែល​លោក​បាន​ដឹកនាំ​ក្លឹប​នេះ​អស់​រយៈពេល ៦ឆ្នាំ។ កុងត្រា​ថ្មី​នេះ​នឹង​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ២០២៥។ បុរស​មក​ពី​ដែនដី​កាតាឡាន់​មួយ​នេះ បាន​ដឹកនាំ​ក្លឹប​មេឃខៀវ​ Man City ឱ្យ​ឈ្នះ​ពាន​ចំនួន ១១ ដោយ​ក្នុង​នោះ​ពាន​ Premier League ចំនួន ៤ដង។ កន្លង​មក​លោក​បាន​ដឹកនាំ​ក្លឹប Barcelona ក្រោយ​មក​ Bayern Munich ហើយ​ចាប់​ពី​ឆ្នាំ២០១៦មក លោក​បាន​ដឹកនាំ​ក្លឹប Manchester City។ លោក​បាន​ឈ្នះសឹង​តែ​គ្រប់ពាន លើកលែង​តែ​ពាន UEFA Champions League ប៉ុណ្ណោះ៕


Gavi ក្នុង​ចំណោម​កីឡាករ​ រក​បាន​គ្រាប់​បាល់​ដំបូង​ក្នុង​វ័យ​ក្មេង​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​ World Cup

ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​ Gavi បាន​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ ដែល​រក​បាន​គ្រាប់​បាល់​ដំបូង​ក្នុង​វ័យ​ក្មេង​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​ World Cup ។ Gavi កាល​ពី​ម្សិលមិញ​នេះ​ កីឡាករ​រូប​នេះ​បាន​ចូល​រួម​ជួយ​ស៊ុត​ចូល​១គ្រាប់​ឲ្យ​ ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​ យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​កូស្ដារីកា​ នូវ​លទ្ធផល​ ៧-០ ក្នុង​វគ្គ​ Group Stage ប្រកួត​ World Cup 2022 ប្រទេស​កាតា​។ បើ​តាម​ Transfermarkt ការ​ស៊ុត​ចូល​១គ្រាប់​នេះ​បាន​ធ្វើ​ឲ្យ​ Gavi ទទួល​បាន​កំណត់​ត្រា​ថ្មី​គឺ​ ជា​ក្លាយ​ កីឡាករ​ ដែល​រក​បាន​គ្រាប់​បាល់​ដំបូង​ក្នុង​វ័យ​ក្មេង​បំផុត​លំដាប់​ទី​៣ ក្នុង​ប្រវត្តិសាស្ត្រ​ World Cup ដោយ​ស៊ុត​ចូល​ដំបូង​នៅ​វ័យ​…


Asensio មិន​ដែល​ចង់​ទៅ​លេង​ឲ្យ Barca ទេ

ខ្សែ​បម្រើ Marco Asensio បាន​ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ ខ្លួន​ចង់​ទៅ​លេង​ឲ្យ​ក្លឹប Barcelona។ ឆ្លើយ​តប​ទៅ​នឹង​សារព័ត៌មាន​អេស្ប៉ាញ​មួយ ហើយ​ចុះ​ផ្សាយ​បន្ត​ដោយ​អ្នក​កាសែត​ល្បី​ឈ្មោះ Fabrizio Romano កីឡាករ Asensio បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ដែល​ចង់​ទៅ​លេង​ឲ្យ​ Barcelona នោះ​ទេ។ ខ្ញុំ​កំពុង​សប្បាយ​ចិត្ត​លេង​ឲ្យ Real Madrid ក៏​ប៉ុន្តែ​មាន​រឿង​អី​ផ្លាស់​ប្ដូរ​នា​ពេល​អនាគត​ គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត។ តែ​ខ្ញុំ​ចង់​បញ្ជាក់​ថា​ ពាក្យ​ដែល​ថា​ខ្ញុំ​ចង់​ទៅ Barcelona គឺ​ជា​រឿង​មិន​ពិត”។ កាល​ពី​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​កន្លង​ទៅ មាន​ពាក្យ​ចចាម​អារ៉ាម​មួយ​ចំនួន​បាន​បញ្ជាក់​ថា​ខ្សែ​បម្រើ Asensio ចង់​ផ្ទេរ​ពី Real Madrid ទៅ​ក្លឹប​អ្នក​មាន​បុណ្យ​ Barca៕


ស្ដេចអារ៉ាប៊ី ឲ្យពលរដ្ឋឈប់សម្រាកមួយប្រទេស​ ក្រោយជម្រើសជាតិយកឈ្នះអាហ្សង់ទីនផ្អើលពិភពលោក

ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត King Salman បានកំណត់យកថ្ងៃនេះ ជាថ្ងៃបុណ្យជាតិ និងរាជានុញ្ញាតឲ្យប្រជាជន​​​​​អារាប៊ីសាអូឌីត ទូទាំងប្រទេសឈប់សម្រាកទូទាំងប្រទេសដើម្បីអបអរជ័យជម្នះរបស់ក្រុមជម្រើសជាតិអារ៉ាប៊ី សាអូឌីត យកឈ្នះជាប្រវត្តិសាស្ត្រលើអាហ្សង់ទីន ២​ ទល់​នឹង​ ១​ កាលពីយប់មិញ​។ កំណត់ត្រាមិនដែលចាញ់ជាង ៣០ប្រកួតរបស់អាហ្សង់ទីនត្រូវបានបញ្ចប់បើទោះបីជា Lionel Messi បានស៊ុតបញ្ចូលទីអាហ្សង់ទីននាំមុខមុនពីការស៊ុតបាល់ប៉េណាល់ទីក៏ដោយ​។ ​គ្រាប់បាល់ស៊ុតបញ្ចូលទីចំនួន ២គ្រាប់របស់អារ៉ាប៊ីសាអូឌីត កើតឡើងត្រឹម ៦នាទីប៉ុណ្ណោះនៅដើមតង់ទីពីរ ធ្វើឲ្យផ្លាស់ប្តូរការប្រកួតទាំងស្រុង​។ ជាប់ចំណាត់ថ្នាក់ទី ៥១ នៅលើពិភពលោក អារ៉ាប៊ីសាអូឌីតធ្លាប់ឈ្នះការប្រកួត World Cup ចំនួន ៣ ប៉ុណ្ណោះក្នុងនោះ ដោយមានតែមួយដងគត់ដែលពួកគេបានឈានទៅវគ្គបន្តគឺនៅឆ្នាំ ១៩៩៤។ អាហ្សង់ទីន…


Rooneyថា​ គ្មាន​អ្វី​ភ្ញាក់ផ្អើល​ទេ​ ពេល​ឮ​ដំណឹង​ Ronaldo ចប់​គ្នា​នឹង​ Man Utd

Wayne Rooney បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Sports 18 នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ទេ​ នៅ​ពេល​ឮ​ដំណឹង​ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo និង​ក្លឹប​ Manchester United សម្រេច​បញ្ចប់​កុងត្រា​ជា​គ្នា​។ ទាក់ទង​នឹង​រឿង​ Ronaldo និង​ Man Utd កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ខ្លាំង​ ដោយ​កំពូល​ខ្សែប្រយុទ្ធ​រូប​នេះ​បាន​ធ្វើ​និយាយ​ទៅ​កាន់​សាធារណៈ​នៅ​ក្នុង​ពេល​សម្ភាសន៍​ថា​ មិន​ពេញ​ចិត្ត​នឹង​ក្លឹប​នេះ​ ព្រោះ​អ្នកចាត់ការ​ Erik Ten Hag ថ្នាក់ដឹកនាំ​ និង​កីឡាករ​មួយ​ចំនួន​មិន​គោរព​គេ​ ព្រម​ទាំង​ថា​ក្លឹប​នេះ​គ្មាន​ការ​វិវត្តន៍​អ្វី​សោះ​ក្រោយ​ចប់​ពី​លោក​ Alex Ferguson ។ យ៉ាង​ណា​នៅ​ក្នុង​ថ្ងៃ​នេះ​ Man…


គ្រូ​អាល្លឺម៉ង់​ថា មិន​​អាច​មើល​ស្រាល​ជប៉ុន​បាន​ទេ អាហ្សង់ទីន​ជា​ឧទាហរណ៍​ស្រាប់

ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​​ជប៉ុន​នៅ​រាត្រី​នេះ​ម៉ោង​៨:០០​នាទី ក្នុង​កីឡដ្ឋាន Khalifa International Stadium ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល E។ ការ​ប្រកួត​នេះ​​គ្រូ​របស់​អាល្លឺម៉ង់​លោក Hansi Flick បាន​និយាយ​ថា អាហ្សង់ទីន​ចាញ់​អារ៉ាប៊ីសាអ៊ូឌីត​​ជា​ឧទាហរណ៍​ជាក់ស្ដែង​គឺ​គ្រប់​យ៉ាង​អាច​កើត​ឡើង ដូច្នេះ​មិន​អាច​​មើល​ស្រាល​គូ​ប្រជែង​បាន​ឡើយ។ សម្រាប់​គ្រូ​របស់​ជប៉ុន​លោក Hajime Moriyasu បាន​តាំង​ចិត្ត​យ៉ាង​មុតមាំ​​ត្រូវ​ឡើង​ឲ្យ​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ។ អាល្លឺម៉ង់​​និង​ជប៉ុន​ធ្លាប់​ប៉ះ​គ្នា​២​ដង សុទ្ធសឹងតែ​ជា​ការ​ប្រកួត​មិត្តភាព។ ជួប​​គ្នា​ដំបូង​នៅ​ឆ្នាំ​២០០៤ ពេល​នោះ​អាល្លឺម៉ង់​បាន​យក​ឈ្នះ​ជប៉ុន ៣-០ រហូត​ដល់​ឆ្នាំ​២០០៦​ទើប​ពួក​គេ​ប៉ះ​គ្នា​ម្ដង​ទៀត​បញ្ចប់​លទ្ធផល ០-០។ រាត្រី​នេះ​នឹង​ជា​លើក​​ដំបូង​សម្រាប់​ពួក​គេ​ប្រកួត​ក្នុង​ពាន​រង្វាន់​ផ្លូវការ៕