Bale រអ៊ូ​ថា​ មិន​ទម្លាប់​នឹង​អាកាសធាតុ​ ក្រោយ​ចូល​រួម​ក្នុង​ប្រកួត​ MLS ជា​លើក​ដំបូង​

ខ្សែ​ប្រយុទ្ធ​ Gareth Bale បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​បន្ទាប់​ពី​ ក្លឹប​ Los Angeles (LAFC) ឈ្នះ​ក្លឹប​ Nashville ២-១ នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​មិន​ទាន់​ទម្លាប់​នឹង​អាកាស​ធាតុ​នៅ​លីគ​អាមេរិក​នេះ​នៅ​ឡើយ​ទេ​។

Bale បាន​និយាយ​ថា​៖” អាកាស​ធាតុ​នៅ​ទី​នេះ​គឺ​ពិបាក​ណាស់​ ជាពិសេស​គឺ​ភាព​នៃ​សំណើម​ហ្នឹង​តែ​ម្ដង​ សូម្បី​តែ​ហ្វឹកហាត់​ត្រៀម​ប្រកួត​អី​ហ្នឹង​ក៏​ពិបាក​ដែរ​។ វា​ជា​អ្វី​ដែល​ខ្ញុំ​មិន​ដែល​ធ្លាប់​ “។

យ៉ាង​ណា​ក្រៅ​តែ​អាកាសធាតុ​ Bale ថា​គេ​អាច​សម្រប​ខ្លួន​បាន​នឹង​ក្លឹប​ដោយ​សារ​តែ​គេ​ថា​មិន​សូវ​ជា​ខុស​គ្នា​ប៉ុន្មាន​ទេ​ពី​ក្លឹប​មុនៗ​ ហើយ​គេ​សង្ឃឹម​ថា​នឹង​សម្រប​បាន​ឲ្យ​កាន់​តែ​ឆាប់​ដើម្បី​ជួយ​ក្រុម​នេះ​ឲ្យ​ច្រើន​។

Bale បាន​ចុះ​កុងត្រា​ជា​មួយ​នឹង​ LAFC រយៈពេល​១ឆ្នាំ​ ដោយ​មាន​កុងត្រា​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣។​ ​នៅ​ពេល​ផ្លាស់​មក​ទី​នេះ​ គេ​បាន​យល់​ឃើញ​នឹង​ MLS មិន​មែន​ជា​លីគ​ចូល​និវត្តន៍​នោះ​ គេ​នឹង​ចំណាយ​ពេល​ឲ្យ​បាន​យូរ​នៅ​ទី​នេះ​ទៅ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕