Barca ទារ​ Chelsea ៣០លាន​ដុល្លារ​ បើ​ចង់​បាន​ Aubameyang

ក្លឹប​ Chelsea ត្រូវ​បាន​ប្រភព​ជា​ច្រើន​បាន​ចុះ​ផ្សាយ​កន្លង​មក​ថា​ ទាក់ទង​ចង់​បាន​ ខ្សែប្រយុទ្ធ​ Pierre-Emerick Aubameyang ពី​ក្លឹប​ Barcelona រហូត​មក​សម្រាប់​ពង្រឹង​ក្រុម​របស់​ខ្លួន​ក្នុង​រដូវកាល​ក្ដៅ​នេះ​។​

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នកកាសែត​ Fabrizio Romano បាន​ឲ្យ​ដឹង​ថា​ Barca បាន​ទារ​ថ្លៃ​ពី​ Chelsea ប្រមាណ​ ៣០.៥លាន​ដុល្លារ​ បើ​ចង់​យក​ Aubameyang។ យ៉ាង​ណា​ Chelsea មិន​ចង់​ទិញ​កីឡាករ​វ័យ​៣៣ឆ្នាំ​រូប​ខាង​លើ​នេះ​ ក្នុង​តម្លៃ​ប្រមាណ​ ៣០លាន​ដុល្លារ​នោះ​ទេ​ ដោយ​ចង់​បាន​តម្លៃ​ក្រោម​នេះ​ ព្រោះ​ត្រូវ​ចំណាយ​លើ​ប្រាក់ពលកម្ម​ច្រើន​លើ​កីឡាករ​រូប​នេះ​។ Aubameyang បាន​ផ្លាស់​ទៅ​កាន់​ Barca ដោយ​ Free Transfer ក្រោយ​ចប់​ជា​មួយ​ Arsenal ដោយ​សារ​តែ​មាន​ភាព​រកាំរកូស​ជា​មួយ​អ្នកចាត់ការ​ Arteta។ កីឡាករ​នេះ​​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​រហូត​មក​តាំង​ពី​ផ្លាស់​ទៅ​កាន់​ Barca ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ Tuchel អ្នកចាត់ការ​ Chelsea ចង់​បាន​ ខណៈ​លោក​ Xavi គ្រូបង្គោល​ Barca មិន​ចង់​លក់​គេ​ចេញ​នោះ​ទេ​៕