Benzema ជាមូលហេតុដែលនាំឱ្យ Lewandowski ចង់ចូលរួម Barcelona

Robert Lewandowski ចង់ផ្លាស់មកលេងនៅ FC Barcelona ដោយសារចង់បង្ហាញថា គេជាកីឡាករល្អជាង Karim Benzema។ នេះបើតាមការអះអាងរបស់ អតីតភ្នាក់ងាររបស់ខ្សែប្រយុទ្ធជម្រើសជាតិប៉ូឡូញរូបនេះគឺលោក Cezary Kucharski។

Lewandowski និង Benzema ត្រូវបានចាត់ទុកថាជាគូប្រជែងក្នុងតំណែងខ្សែប្រយុទ្ធទោល ក្នុងបាល់ទាត់សម័យទំនើប ដោយពួកគេជាកម្លាំងស្នូលនៅក្នុងក្រុមរៀងៗខ្លួន ក្នុងការរកគ្រាប់បាល់បញ្ចូលទី។ ក្នុងឆ្នាំនេះ កីឡាករឆ្នើមទាំងពីររូប មានលទ្ធភាពខ្ពស់ក្នុងការប្រជែងពាន Ballon d’Or ជាមួយតារាឆ្នើម Lionel Messi ចំពោះសមត្ថភាពដែលពួកគេបានបង្ហាញនៅលើទីលានក្នុងរដូវកាលកន្លងមក។

ប្រភព : AMS_SPORTS