Benzema និង Ancelotti ឈ្នះ​ពាន​កីឡាករ​និង​គ្រូ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់ UEFA

Karim Benzema និង Carlo Ancelotti ទទួល​បាន​ពាន​រង្វាន់​​កីឡាករ​និង​គ្រូ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់ UEFA បន្ទាប់​ពី​ពួក​គេ​បាន​ជួយ Real Madrid ឈ្នះ​ពាន Champions League ជា​លើក​ទី​១៤ និង La Liga កាល​ពី​រដូវ​កាល​មុន។

រដូវ​កាល​២០២១-២២ Benzema បាន​បង្ហាញ​ទម្រង់​លេង​ល្អ​មែនទែន ដោយ​រក​បាន​១៥​គ្រាប់​​​ក្នុង​កម្មវិធី UCL និង​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ​ជា​លើក​ទី​៥​ក្នុង​អាជីព បន្ទាប់​ពី Real Madrid យក​ឈ្នះ Liverpool ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។ លោក Ancelotti បាន​ក្លាយ​ជា​អ្នក​ចាត់​ការ​ដំបូង​ដែល​បាន​ឈ្នះ​ពាន Champions League ​ចំនួន​៤​ដង​ក្នុង​អាជីព។ លើក​ដំបូង​​​របស់​លោក​បាន​ឈ្នះ​​គឺ​ជាមួយ AC Milan កាល​ពី​ឆ្នាំ​២០០៣ បន្ទាប់​មក​២០០៧ មុន​ពេល​ឈ្នះ​ជាមួយ Real Madrid ក្នុង​ឆ្នាំ​២០១៤​និង​២០២២។ ភាព​ជោគជ័យ​ទាំង​៤​លើក​ខាង​លើ អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​បាន​និយាយ​ថា គឺ​ដោយ​សារ​តែ​​​ការ​ប្រឹងប្រែង​​ក្នុង​​កីឡាករ​បាល់ទាត់ និង​គុណភាព​កីឡាករ៕