Bournemouth ប្រកាសចែកផ្លូវពីអ្នកចាត់ការ Scott Parker ក្រោយចាញ់ Liverpool 9-0

Bournemouth បានប្រកាសថា ពួកគេបានបញ្ចប់កុងត្រារបស់អ្នកចាត់ការ Scott Parker បន្ទាប់ពីពួកគេបានចាញ់ 9-0 ដោយ Liverpool កាលពី 3 ថ្ងៃមុន។

Parker បានសម្តែងការខកចិត្តជាមួយនឹង Bournemouth នៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ ដោយទទូចថាក្រុមវ័យក្មេងរបស់គាត់ ខ្វះសមត្ថភាព ដើម្បីទទួលយកការប្រកួតប្រជែងនៅ Premier League ។

បន្ទាប់ពីចាញ់ក្រុមហង្សក្រហម អតីតគ្រូបង្វឹកក្រុម Fulham បាននិយាយថាមានហេតុផលរាប់លាន ដែលក្រុមមិនត្រូវបានពង្រឹងតាមការពេញចិត្តរបស់គាត់។

បុរសវ័យ 41 ឆ្នាំ នឹងចាកចេញពីកីឡដ្ឋាន Vitality ដោយលោក Gary O’Neil ទទួលបន្ទុកអ្នកចាត់ការបណ្តោះអាសន្ន។

Bournemouth បានឈរនៅលេខ 17 ក្រោយ 4 ប្រកួតនៅក្របខណ្ឌ Premier League រដូវកាលនេះ ដោយចាញ់ 3 (Liverpool, Arsenal និង Man City) និង ឈ្នះ 1 (Aston Villa) ៕