Bruno និយាយ​បែប​នេះ​ទាក់ទង​នឹង​អនាគត​របស់​ Ronaldo នៅ​ Man Utd

ខ្សែបម្រើ​ Bruno Fernandes បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Eleven Sports នៅ​ក្នុង​ថ្ងៃ​នេះ​ទាក់ទង​នឹង​អនាគត​របស់​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo នៅ​ក្លឹប​ Manchester United ដោយ​ថា​អនាគត​របស់​កំពូល​កីឡាករ​នេះ​នឹង​ដឹង​ឆាប់ៗ​ ហើយ​ថា​ខ្លួន​មាន​តែ​ការ​អបអរ​នឹង​កំពូល​ខ្សែប្រយុទ្ធ​នេះ​ទេ​ បើ​គេ​គិត​ថា​ការ​ចាកចេញ​ពី​ក្លឹប​នេះ​ល្អ​សម្រាប់​គេ​។

Bruno បាន​និយាយ​ថា​៖” វា​មាន​សន្និដ្ឋាន​អញ្ចេះ​អញ្ចោះ​ច្រើន​ទាក់ទង​នឹង​អនាគត​របស់​ Ronaldo អញ្ចឹង​ហើយ​គ្មាន​នរណា​គេ​ដឹង​ច្បាស់​ក្រៅ​ពី​ Ronaldo ខ្លួន​គាត់​ និយាយ​ខ្លួន​គាត់​នោះ​ទេ​។ ខ្ញុំ​ដឹង​រឿង​ខ្លះ​ដែរ​តែ​ខ្ញុំ​មិន​និយាយ​ទេ​។ ឥឡូវ​នេះ​គាត់​ជា​កីឡាករ​ Man Utd ខ្ញុំ​មិន​ដឹង​អនាគត​របស់​គាត់​ម៉េច​ទេ​ថា​គាត់​ចាកចេញ​ ឬ​មិន​ចាកចេញ​។ ដូច​គាត់​បាន​និយាយ​អញ្ចឹង​ គាត់​នឹង​និយាយ​ពី​រឿង​ហ្នឹង​ឆាប់ៗ​ អញ្ចឹង​អ្នក​ទាំង​អស់​គ្នា​នឹង​ដឹង​ហើយ​ “។ កីឡាករ​នេះ​បន្ត​ថា​៖” មក​ទល់​នឹង​ពេល​នេះ​ មិន​ទាន់​មាន​នរណា​មួយ​មិន​ឲ្យ​ចង់​ Ronaldo មិន​នៅ​បន្ត​នោះ​ទេ​។ គាត់​អាច​បន្ត​ជា​មួយ​ពួក​យើង​បាន​ក្នុង​កម្រិត​ខ្ពស់​របស់​គាត់​ ជួយ​ក្រុម​យើង​ស៊ុត​ចូល​ច្រើន​គ្រាប់​ តែ​យ៉ាង​ណា​នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​គាត់​។ យើង​ត្រូវ​តែ​គោរព​ពី​អ្វី​ដែល​គាត់​ចង់​ធ្វើ​។ បើ​គាត់​នៅ​បន្ត​ យើង​នឹង​សប្បាយ​ចិត្ត​ជា​មួយ​គាត់​ បើ​គាត់​ចាកចេញ​ព្រោះ​គិត​ថា​នេះ​ជា​រឿង​ល្អ​សម្រាប់​គាត់​ ខ្ញុំ​ខ្លួន​ឯង​នៅ​តែ​សប្បាយ​ជា​មួយ​គាត់​អញ្ចឹង​។ អ្វី​ដែល​សំខាន់​គឺ​គាត់​នៅ​តែ​ល្អ​ប្រសើរ​នៅ​កម្រិត​ខ្ពស់​ និង​ធ្វើ​ឲ្យ​ប្រទេស​យើង​មាន​មោទនភាព​ “។ អនាគត​របស់​ Ronaldo នៅ​ Man Utd គឺ​នៅ​តែ​ច្បាស់លាស់​ព្រោះ​គេ​ចង់​ចាកចេញ​ ដោយ​ឲ្យ​ភ្នាក់ងារ​ដើរ​ក្លឹប​ដែល​អាច​ទៅ​លេង​បាន​៕