Casemiro បង្ហាញឈ្មោះមិត្តរួមក្រុម ២រូប ដែលខ្លួនចង់ចាប់ដៃគូបំផុតនៅក្នុងក្រុម តែមិនមានឈ្មោះ CR7 ទេ

Casemiro បានទម្លាយឈ្មោះមិត្តរួមក្រុមនៅ Manchester United ចំនួន ២ នាក់ ដែលខ្លួនចង់យកមករួមក្រុមបំផុតនៅពេលហ្វឹកហាត់ប៉ុន្តែពិតគួរឱ្យភ្ញាក់មែនទែន ដែលក្នុងចំណោមកីឡាករទាំង ២ នាក់នោះ គឺគ្មានឈ្មោះរបស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នោះទេ។

ជាការពិតណាស់ Casemiro ខ្សែបម្រើសញ្ជាតិ ប្រេស៊ីល ត្រូវបាន Man UTD ទិញយកពី Real Madrid នៅរដូវក្តៅនេះក្នុងតម្លៃ ៦៣.៦ លានផោន ឬប្រមាណជា (៧២ លានដុល្លារអាមេរិក), ខណៈប៉ុន្មានប្រកួតចុងក្រោយនេះរូបគេកំពុងធ្វើបានល្អមែនទែន តួយ៉ាងថ្មីៗនេះរូបគេបានសាងគុណសម្បត្តិយ៉ាងធំធេងដោយរកបានមួយគ្រាប់នៅចុងម៉ោងជួយឱ្យ Man UTD តាមស្មើ Chelsea ១-១។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ YouTube channel របស់ Premier League, Casemiro ត្រូវបានគេសួរអំពីកីឡាករក្នុងក្រុមដែលគេចង់យកមករួមក្រុមបំផុតនៅពេលហ្វឹកហាត់ ក្នុងនោះខ្សែបម្រើវ័យ ៣០ឆ្នាំបានឆ្លើយតបទៅវិញដោយមិនលាក់លាមថា គាត់គឺពេញចិត្ត Fred និងខ្សែប្រយុទ្ធស្លាប Antony៕