Bundesliga

Mane ខកខាន​លេង​នៅ​ World Cup ក្រោយ​ពី​ត្រូវ​របួស

ខ្សែ​ប្រយុទ្ធ Sadio Mane ខកខាន​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​នៅ​ព្រឹត្តិការណ៍​ World Cup ឆ្នាំ២០២២ នា​ឯ​ប្រទេស​កាតារ ក្រោយ​ពេល​ដែល​កីឡាករ​រូប​នេះ​រង​របួស​។ កីឡាករ​រូប​នេះ​បាន​រង​របួស​ជង្គង់​អំឡុង​ពេល​លេង​ឱ្យ​ Bayern Munich ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប Werder Bremen កាល​ពី​យប់​ថ្ងៃ​អង្គារ។ ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់​នេះ​លេង​បាន​តែ ១៥នាទី​ប៉ុណ្ណោះ​នៅ​ក្នុង​តង់ទី១ ហើយ​រូប​គេ​ក៏​ត្រូវ​បាន​ដូរ​ចេញ​ភ្លាមៗ​បន្ទាប់​ពី​មាន​បញ្ហា​ជង្គង់។ សេណេហ្គាល់​ស្ថិត​នៅ​ក្នុង​ពូល​ A ដែល​រួម​មាន​ម្ចាស់​ផ្ទះ​កាតារ ហុល្លង់ និង​អេក្វាឌ័រ។ Mane បាន​ធ្លាប់​ជួយ​សេណេហ្គាល់​ឈ្នះ​អេហ្ស៊ីប ដោយ​វគ្គ​ប៉េណាល់ទី​ក្នុង​ពាន​ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីប​អាហ្វ្រិក Africa Cup of Nations កាល​ពី​ឆ្នាំ២០២១៕

Read More

ក្លិប Man United ត្រៀមសំណើទឹកប្រាក់ចំនួន ១០០លានផោនដើម្បីនាំយកកីឡាករ Jude Bellingham

ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា នឹងត្រៀមសំណើទឹកប្រាក់ចំនួន ១០០លានផោន (ឬប្រមាណ ១១៣លានដុល្លារ) ដើម្បីនាំយកកីឡាករ Jude Bellingham មករួមក្រុមនារដូវកាលក្រោយ។ ជាការពិតណាស់ Bellingham ដែលលេងតួនាទីជាខ្សែបម្រើ កំពុងតែត្រូវបានគេចាត់ទុកជាកីឡាករវ័យក្មេងល្អជាងគេម្នាក់នៅលើលោកនាពេលបច្ចុប្បន្ននេះ ខណៈ ក្លិបធំៗជាច្រើននៅអឹរ៉ុបដូចជា Manchester City, Man UTD, Liverpool និង Real Madrid កំពុងចង់បានរូបគេពី Borussia Dortmund។ បើយោងទៅតាមការចុះផ្សាយរបស់ The Mirror បានលើកឡើងថា អ្នកចាត់ការទូទៅ Man…


មេ​ Bayern ថា​ពិត​ជា​ធ្លាប់​បាន​​ទាក់ទង​​នឹង​ Jorge Mendes និយាយ​រឿង​អនាគត​ Ronaldo

លោក​ Hasan Salihamidzic នាយក​កីឡា​របស់​ក្លឹប​ Bayern Munich បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Sky Sportsថា​ ក្លឹប​លោក​ពិត​ជា​ធ្លាប់​បាន​និយាយ​ទាក់ទង​គ្នា​នឹង​លោក​ Jeorge Mmendes ភ្នាក់ងារ​របស់​ខ្សែប្រយុទ្ធ​ Cristiano Ronaldo ទាក់ទង​នឹង​អនាគត​របស់​កីឡាករ​នេះ​ពិត​មែន​។ ​ចាប់​តាំង​ពី​ចប់​រដូវកាល​ឆ្នាំ​២០២១/២២កន្លង​មក​ Ronaldo ត្រូវ​បាន​គេ​ដឹង​ថា​ ចង់​បាន​ចាកចេញ​ពី​ Man Utd រហូតមកដោយ​នៅខណៈពេល​នេះនៅ​បន្ត​ដើរ​រក​ជម្រើស​ក្លឹប​ដែល​អាច​ផ្លាស់​ទៅបាន​ដើម្បីត្រៀមឲ្យ​ហើយ ដោយកន្លងមកធ្លាប់​ទាក់ទង​ក្លឹប​ធំៗ​ជា​ច្រើន​ តែ​ត្រូវ​បាន​បដិសេធ​ទាំង​អស់​។ ទាក់ទង​នឹង​រឿង​នេះ​ នាយក​កីឡា​របស់​ Bayern រូប​នេះ​បកស្រាយ​ថា​ ក្លឹប​លោកពិត​ធ្លាប់​បាន​និយាយ​ជា​មួយ​ភ្នាក់ងារ​របស់​កីឡាករ​នេះ​ទាក់ទង​នឹង​រឿងខាងលើ ​ដោយ​លោកលើកឡើង​ថា​ Ronaldo គេ​នៅ​តែ​ជា​កំពូល​កីឡាករ​ គ្រាន់​តែ​គេ​មិន​មែន​ជា​ជម្រើស​ដែល​ក្លឹប​លោក​ត្រូវកការ​ ដោយ​ក្លឹប​លោក​ត្រូវ​ការ​ពង្រឹង​ចំណុច​ផ្សេង​។…


Mane ផ្ញើ​កាដូរ​ទៅ​កាន់​បុគ្គលិក​ Liverpool ដើម្បី​ជា​អរគុណ​ ក្រោយ​ចេញ​ទៅ​ Bayern

ខ្សែប្រយុទ្ធ​ Sadio Mane ត្រូវ​បាន​គេ​ដឹង​ថា​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ផ្ញើ​កាដូរ​ចំនួន​ ១៥០សម្រាប់​ ទៅ​ឲ្យ​បុគ្គលិក​ក្លឹប​ Liverpool គ្រប់​ផ្នែក​ទាំង​អស់​ ដើម្បី​ជា​ការ​អរគុណ​ដែល​បាន​ជួយ​គេ​កន្លង​មក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ក្នុង​ថ្ងៃ​នេះ​។ នៅ​ក្នុង​កាដូរ​នេះ​បាន​ភ្ជាប់​ជា​មួយ​នឹង​ប្រអប់​សុកក្រឡា​ រូបថត​គេ​ ក៏​ដូច​ជា​ក្រដាស​សម្ដែង​ការ​អរគុណ​ដែល​បាន​ជួយ​គាំទ្រ​គេ​ ក៏​ជា​មាន​សំណេរ​ You Never Walk Alone ។ Mane បាន​រួម​រស់​ជា​មួយ​ Liverpool ៦ឆ្នាំ​ ចូល​រួម​២៦៩ប្រកួត​ និង​ស៊ុត​ចូល​ ១២០គ្រាប់​ ដោយ​ឈ្នះ​ពាន​ជា​ច្រើន​ជា​មួយ​ក្លឹប​ទាំង​ PL និង​ Champions League។ កីឡាករ​នេះ​ផ្លាស់​ទៅ​កាន់​…


ក្លិប Real Madrid កំពុងមានឱកាសនាំយក Leroy Sane ពី Bayern Munich មករួមក្រុម

យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Real Madrid កំពុងមានឱកាស ក្នុងការយក ខ្សែប្រយុទ្ធ Leroy Sane ពី Bayern Munich មករួមក្រុម។ ជាការពិតណាស់ Sane ធ្លាប់មានឈ្មោះបោះសំឡេងខ្លាំង តាំងពីអំឡុងគេ ប្រកបអាជីព នៅក្លិប Man City កាលពីឆ្នាំ ២០១៦-២០២០​ មកម្ល៉េះ។ គួរបញ្ចាក់ផងដែរថា Sane បានផ្លាស់មកក្លិប Bayern ក្នុងឆ្នាំ ២០២០ ហើយបាន បង្ហាញខ្លួន ៨៩ប្រកួត និង​ រកបាន…


ផ្លូវការ​! Bayern ប្រកាស​ចុះ​កុងត្រា​នាំ​យក​បាន​ ខ្សែ​ប្រយុទ្ធ​វ័យ​១៧ឆ្នាំ​ ពី​បារាំង

ក្លឹប​ Bayern Munich បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ ពី​ការ​នាំ​យក​បាន​ ខ្សែ​ប្រយុទ្ធ​ Mathys Tel ពី​ក្លឹប​បារាំង​ Stade Rennais ។ កីឡាករ​សញ្ជាតិ​បារាំង​ដែល​មាន​ទើប​មាន​វ័យ​១៧ឆ្នាំ​ខាង​លើ​នេះ​ បាន​ចុះ​កុងត្រា​មក​លេង​ឲ្យ​ Bayern ក្នុង​រយៈពេល​៥ឆ្នាំ​ ចាប់​ពី​រដូវកាល​ឆ្នាំ​២០២២/២៣ ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នកកាសែត​ Fabrizio Romano ខាង​ Bayern ចាញ់​លុយ​សរុប​ទាំង​តម្លៃ​ខ្លួន​ ក៏​ដូច​ជា​ប្រាក់​ឧបត្ថម្ភ​ប្រមាណ​ ២៨.៥លាន​ដុល្លារ​ ដើម្បី​នាំ​យក​ Mathys Tel ពី​ Rennais ៕


ខ្សែ​បម្រើ​វ័យ​ក្មេង​ Gavi សប្បាយចិត្តក្នុងការនាំយកកីឡាករថ្មីៗរបស់ក្រុម Barce

ខ្សែ​បម្រើ​វ័យ​ក្មេង​ Gavi បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​​ពី​ភាព​សប្បាយ​រីករាយ​របស់​ខ្លួន​ដែល​បាន​បន្ត​នៅ​ក្រុម​ឈុត​ធំ​ Barcelona ក្នុង​រដូវកាល​នេះ​ ហើយ​ក៏​បាន​សរសើរ​ក្រុម​ខ្លួន​ឯង​ផង​ដែរ​ថា​ សុទ្ធ​តែ​នាំ ចូល​កីឡករ​ត្រូវ​ៗ​តែ​ម្ដង​ក្នុង​រដូវកាល​នេះ​ ដោយ​គេ​រំពឹង​ថា​នឹង​ជួយ​ក្រុម​នេះ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ខ្លាំង​។ Gavi បាន​និយាយ​ថា​៖” ខ្ញុំ​ជា​មនុស្ស​ដំបូង​ហើយ​ដែល​សប្បាយ​ចិត្ត​នឹង​ក្រុម​ Barca ហើយ​អ្នក​ផ្សេង​ទៀត​ក្នុង​ក្រុម​នេះ​គួរ​តែ​មាន​អារម្មណ៍​អញ្ចឹង​ដែរ​។ យើង​បាន​នាំ​ចូល​កីឡាករ​ល្អ​ៗនិង​ត្រូវៗ​ច្រើន​រហូត​មក​។ ពួក​គេ​សុទ្ធ​តែ​មក​លេង​ឲ្យ​យើង​បាន​ល្អ​ និង​សង្ឃឹម​ថា​នឹង​បន្ត​អញ្ចឹង​ទៀត​ចុះ​ “។ កីឡាករ​នេះ​បន្ត​ថា​៖” និយាយ​ទៅ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​នៅ​នេះ​ដូច​កាល​ពី​ខ្ញុំ​បាន​មក​ដល់​ដំបូង​អញ្ចឹង​។ គ្រាន់​តែ​ឥឡូវ​នេះ​មាន​បទពិសោធន៍​មួយ​ចំនួន​។ ខ្ញុំ​សង្ឃឹមថា​រដូវកាល​នេះ​ក្រុម​យើង​កាន់​តែ​ប្រសើរ​ឡើង​ សប្បាយ​ឡើង​។ ការ​នាំ​ចូល​កីឡាករ​នៅ​ពេល​នេះ​គឺ​នាំ​មាន​ការ​ប្រកួត​ប្រជែង​ និង​ជួយ​ឲ្យ​ក្រុម​យើង​កាន់​តែ​រីក​ចម្រើន​។ រាល់​អ្វី​ដែល​​រៀម​ច្បង​ ក៏​ដូច​ជា​កីឡាករ​ទើប​មក​ដល់​ប្រាប់​ខ្ញុំ​ ខ្ញុំ​ពេញ​ចិត្ត​នឹង​ទទួល​យក​ពី​ពួក​គាត់​មែន​ទែន​ “។ នៅ​ក្នុង​រដូវកាល​នេះ​ Barca យក​កីឡាករ​ធំ​បំផុត​គឺ​ ខ្សែ​ប្រយុទ្ធ​ Robert Lewandowski…


Juventus រក​បាន​​កីឡាករ​ជំនួស​កន្លែង De Ligt ហើយ​ក្រោយ​ចាកចេញ​ទៅ Bayern

ក្លឹប Juventus បាន​ចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែ​ការពារ Gleison Bremer ពី​​ក្លឹប​រួម​ទីក្រុង Torino ក្នុង​តម្លៃ​ខ្លួន​៤១​លាន​អឺរ៉ូ ដោយ​ផ្ដល់​កុងត្រា​រយៈពេល​៥​ឆ្នាំ។ កីឡាករ​វ័យ​២៥​ឆ្នាំ​ Bremer មក​ជំនួស​កន្លែង​ខ្សែ​ការពារ​សញ្ជាតិ​ហុល្លង់ Matthijs de Ligt ដែល​បាន​ផ្លាស់​ទៅ​កាន់ Bayern Munich កាល​ពី​ដើម​សប្ដាហ៍។ Bremer បាន​បង្ហាញ​ខ្លួន​១១០​ប្រកួត​​ឲ្យ Torino ក្រោយ​ផ្លាស់​ពី​ក្លឹប​ប្រេស៊ីល Atletico Mineiro កាល​ពី​ឆ្នាំ​២០១៨។ គេ​បាន​​ចាប់​​ផ្ដើម​ជា​ជម្រើស​ដំបូង​៣៣​ប្រកួត​​កាល​ពី​រដូវ​កាល​មុន និង​បាន​ជាប់​ឈ្មោះ​ជា​ខ្សែ​ការពារ​ល្អ​ជាង​គេ​ប្រចាំ​ Serie A ក្នុង​រដូវ​កាល​២០២១-២២។ Bremer នឹង​ទទួល​បាន​ថ្លៃ​នឿយហត់​​៥​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ជាមួយ Juventus៕


Haller កីឡាករ​ចំណូល​ថ្មី​របស់ Dortmund រក​ឃើញ​មាន​ដុំ​សាច់​ដុះ​ក្នុង​ពង​ស្វាស

​ខ្សែ​ប្រយុទ្ធ Sebastien Haller បាន​ចាកចេញ​​ពី​ជំរុំ​ហ្វឹកហាត់​ Pre-season ​របស់ Borussia Dortmund ក្នុង​ប្រទេស​ស្វីស បន្ទាប់​​ពី​ដុំ​សាច់​មួយ​​​រក​ឃើញ​​នៅ​ក្នុង​ពងស្វាស​របស់​គេ។ កីឡាករ​វ័យ​២៨​ឆ្នាំ​សញ្ជាតិ​កូឌីវ័រ​​ទើប​តែ​ផ្លាស់​មក​កាន់ Dortmund ផ្ទេរ​ពី Ajax ក្នុង​រដូវ​ក្ដៅ​នេះ​ក្នុង​តម្លៃ​ខ្លួន​​៣១​លាន​អឺរ៉ូ។ ក្លឹប Dortmund បាន​ចេញ​សេចក្ដី​ប្រកាស​ថា Haller ​មាន​អារម្មណ៍​​មិន​ស្រួល​ខ្លួន បន្ទាប់​ពី​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​ច័ន្ទ។ តាម​រយៈ​ការ​តេស្ដ​ពិនិត្យ​សុខភាព​​បាន​រក​ឃើញ​មាន​ដុំ​សាច់​ដុំ​ក្នុង​ពងស្វាស​របស់​គេ។ ការ​ពិនិត្យ​បន្ថែម​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ខណៈ​ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​​ក្រុម​គ្រួសារ​របស់​ក្លឹប Dortmund ទាំង​អស់​​មាន​ការ​ភ្ញាក់ផ្អើល​​ជា​ខ្លាំង។ Haller បាន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ពី​ក្លឹប​ធំ​នៅ​អឺរ៉ុប បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​​ឡើង​ខ្លាំង​នៅ Ajax មួយ​រដូវ​កាល​កន្លះ៕