Laliga

Asensio មិន​ដែល​ចង់​ទៅ​លេង​ឲ្យ Barca ទេ

ខ្សែ​បម្រើ Marco Asensio បាន​ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ ខ្លួន​ចង់​ទៅ​លេង​ឲ្យ​ក្លឹប Barcelona។ ឆ្លើយ​តប​ទៅ​នឹង​សារព័ត៌មាន​អេស្ប៉ាញ​មួយ ហើយ​ចុះ​ផ្សាយ​បន្ត​ដោយ​អ្នក​កាសែត​ល្បី​ឈ្មោះ Fabrizio Romano កីឡាករ Asensio បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ដែល​ចង់​ទៅ​លេង​ឲ្យ​ Barcelona នោះ​ទេ។ ខ្ញុំ​កំពុង​សប្បាយ​ចិត្ត​លេង​ឲ្យ Real Madrid ក៏​ប៉ុន្តែ​មាន​រឿង​អី​ផ្លាស់​ប្ដូរ​នា​ពេល​អនាគត​ គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត។ តែ​ខ្ញុំ​ចង់​បញ្ជាក់​ថា​ ពាក្យ​ដែល​ថា​ខ្ញុំ​ចង់​ទៅ Barcelona គឺ​ជា​រឿង​មិន​ពិត”។ កាល​ពី​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​កន្លង​ទៅ មាន​ពាក្យ​ចចាម​អារ៉ាម​មួយ​ចំនួន​បាន​បញ្ជាក់​ថា​ខ្សែ​បម្រើ Asensio ចង់​ផ្ទេរ​ពី Real Madrid ទៅ​ក្លឹប​អ្នក​មាន​បុណ្យ​ Barca៕

Read More

Hazard ថា​នឹង​ចាកចេញ​ភ្លាម​ពី​ Real Madrid បើ​ខាង​ក្លឹប​ស្នើ​សុំ​

Eden Hazard បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Marca នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​នឹង​ចាកចេញ​ភ្លាម​ពី​ក្លឹប​ Real Madrid បើ​ខាង​ក្លឹប​ស្នើ​សុំ​គេ​ឲ្យ​ចាកចេញ​។ Hazard បាន​និយាយ​ថា​៖” ខ្ញុំ​ត្រូវ​តែ​បង្ហាញ​គ្រប់​គ្នា​ថា​ ខ្ញុំ​នៅ​តែ​អាច​បន្ត​លេង​បាល់ទាត់​បាន​ ព្រោះ​តែ​មនុស្ស​ជា​ច្រើន​សង្ស័យ​លើ​សមត្ថភាព​ខ្ញុំ។​ រឿង​ហ្នឹង​វា​ធម្មតា​ទេ​ ព្រោះ​ខ្ញុំ​មិន​សូវ​បាន​ចូល​ប្រកួត​ប៉ុន្មាន​ទេ​ ៣ឆ្នាំ​កន្លង​ទៅ​នេះ​។ ខ្ញុំ​យល់​ចំណុច​ហ្នឹង​។ យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​នៅ​តែ​ចង់​លេង​ឲ្យ​ក្លឹប​នេះ​ នេះ​ជា​ក្លឹប​ខ្ញុំ​ស្រមៃ​ពី​ក្មេង​មក​ ណា​មួយ​ខ្ញុំ​នៅ​សល់​កុងត្រា​១រដូវកាលទៀត​ផង​ដែរ​ “។ កីឡាករ​នេះ​បន្ត​៖” អញ្ចឹង​ហើយ​វា​មិន​អាច​នោះ​ទេ​ ដែល​ខ្ញុំ​នឹង​ចាកចេញ​ពី​ក្លឹប​នៅ​ខែ​មករា​ខាង​មុខ​ តែ​វា​អាច​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​។ និយាយ​ទៅ​នៅ​លើ​ក្លឹប​ បើ​ក្លឹប​ថា​ អរគុណ​សម្រាប់​ពេល​កន្លង​មក​ តែ​ឥឡូវ​អ្នក​ត្រូវ​ទៅ​ហើយ​ ខ្ញុំ​ក៏​ព្រម​ភ្លាម​ ព្រោះ​វា​ធម្មតា​ទេ​។ ខ្ញុំ​ចង់​នៅ​លេង​បន្ត​ទៀត​ ដើម្បី​បង្ហាញ​ថា​ខ្ញុំ​នៅ​តែ​ជា​កីឡាករ​ឆ្នើម​…


ក្លិប Real Madrid គ្រោងចំណាយ ១៥០ លានផោនទិញយក Arnold ពី Liverpool

ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា គ្រោងចំណាយលុយរហូតដល់ទៅ ១៥០ លានផោន ឬប្រមាណជា (១៧៨ លានដុល្លារអាមេរិក) ដើម្បីទិញយកខ្សែការពារស្លាបស្តាំ Trent Alexander Arnold ពី Liverpool។ ជាការពិតណាស់ Arnold ត្រូវបានគេចាត់ទុកថាជាខ្សែការពារស្លាបស្តាំដ៏ឆ្នើមម្នាក់នាពេលបច្ចុប្បន្ន ដ្បិតរូបគេមានកង្វះខាតក្នុងការការពារបន្តិចមែនជាខ្សែការពារស្លាបស្តាំដ៏ឆ្នើមម្នាក់នាពេលបច្ចុប្បន្ន ដ្បិតរូបគេមានកង្វះខាតក្នុងការការពារបន្តិចមែននិងការលើកបាល់ជាដើម។ យោងតាមការអះអាងរបស់ក្រុមប្រឹក្សាបាល់ទាត់លោក Peterborough និងអ្នកគាំទ្រ Liverpool លោក Darragh MacAnthony បានឱ្យដឹងថា Real Madrid កំពុងចាប់អារម្មណ៍ចង់បាន Arnold ដើម្បីមកបំពេញបន្ថែមនៅតំបន់ខ្សែការពារស្លាបស្តាំ ហើយក្លិបម្ចាស់ជើងឯកពាន…


Valverde ឡើង​តម្លៃ​ខ្លួន​ ៣០លាន​អ៊ឺរ៉ូ​ ក្នុង​រដូវកាល​នេះ

Federico Valverde ខ្សែបម្រើ​របស់​ក្លឹប​ Real Madrid បាន​ឡើង​តម្លៃ​ខ្លួន​រហូត​ទៅ​ដល់​៣០លាន​អ៊ឺរ៉ូ​ ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣ នេះ​ក្រោយ​បាន​បង្ហាញ​សមត្ថភាព​នៅ​លើ​ទីលាន​ប្រកួត​បាន​យ៉ាង​ល្អ​។ កាល​ពី​ចុង​រដូវកាល​ឆ្នាំ​២០២១/២២ Valverde មាន​តម្លៃ​ខ្លួន​ត្រឹម​៧០លាន​អ៊ឺរ៉ូ​ប៉ុណ្ណោះ​ លុះ​ដើម​រដូវកាល​នេះ កីឡាករ​រូប​នេះ​ក៏​ឡើង​តម្លៃ​ខ្លួន​ដល់​៨០លាន​អ៊ឺរ៉ូ​ និង​កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​បាន​ឡើង​រហូត​ទៅ​ដល់​ ១០០លាន​អ៊ឺរ៉ូ​។ ក្នុង​រដូវកាល​នេះ​ ខ្សែបម្រើ​វ័យ​២៤ឆ្នាំ​ដើម​កំណើត​អ៊ុយរុយហ្គាយ​រូប​នេះ​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​ដោយ​ចូល​លេង​បាន​ ១៨​ប្រកួត​ ស៊ុត​ចូល​៨គ្រាប់​ និង​ Assist ៤ដង​។ លោក​ Carlo Ancelotti គ្រូ​បង្គោល​ Real Madrid បាន​សរសើរ​សមត្ថភាព​កីឡាករ​រូប​នេះ​យ៉ាង​ខ្លាំង​ ដោយ​ថា​ក្នុង​រដូវកាល​នេះ​បើ​ Valverde ស៊ុត​ចូល​ក្រោម​ ១០គ្រាប់​ លោក​សុខ​ចិត្ត​ហែក​អាជ្ញាប័ណ្ណ​គ្រូ​បង្គោល​របស់​លោក​ចោល​៕


លោក Javier Tebas ប្រធាន La Liga ចង់ឃើញ Messi ត្រឡប់មកកាន់អេស្ប៉ាញវិញ

ប្រធានក្របខណ្ឌ La Liga លោក Javier Tebas បានលើកឡើងថា វានឹងក្លាយជារឿងល្អសម្រាប់ Lionel Messi និង Barcelona​ ប្រសិនបើរូបគេវិលត្រឡប់មកកាន់កីឡដ្ឋាន Camp Nou វិញក្រោយបញ្ចប់រដូវកាលនេះ។ ជាការពិតណាស់ Messi ដែលបានចូលរួមជាមួយ PSG កាលពីរដូវកាលមុន ដោយគ្មានតម្លៃខ្លួន នៅសេសសល់កិច្ចសន្យាជាមួយក្លិបតែ ៨ខែ ទៀតប៉ុណ្ណោះ ខណៈ រូបគេនៅមិនទាន់សម្រេចចិត្តពីអនាគតនៅឡើយទេ ពោលគឺ សាមីខ្លួននឹងរងចាំដល់បញ្ចប់ព្រឹត្តិការណ៍ World Cup ២០២២។ លោក Tebas បាននិយាយថា៖…


ក្លិប Newcastle ត្រៀមប្រាក់ជាង ៨០លានអឺរ៉ូរទិញយកខ្សែការពារ Eder Militao ពីក្លិប Real Madrid

ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមប្រាក់ជាង ៨០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៧៩.២ លានដុល្លារ)ក្នុងការទិញយកខ្សែការពារ Eder Militao ពីក្លិប Real Madrid ។ Newcastle ពិតជាធ្វើបានល្អនៅរដូវកាលថ្មីនេះដោយកំពុងឈរនៅលេខរៀងទី៤ក្នុងតារាង Premier League ក្រោមការដឹកនាំរបស់លោក Eddie Howe ខណៈដែលក្លិបនេះបានក្លាយជាក្លិបបាល់ទាត់ដែលមានម្ចាស់មានទ្រព្យសម្បត្តិស្តុកស្ដម្ភបំផុតក្នុងលោក។ យ៉ាងណាមិញ ក្លិបនៅតែចង់តាមទិញតារាបាល់ទាល់ល្បីៗដើម្បីធ្វើឲ្យក្លាយជាក្លិបកំពូលមួយនៅអឺរ៉ុប ដោយពេលនេះ Newcastle កំពុងទាក់ភ្នែកនឹងសមត្ថភាពរបស់ Militao ដែលជាកីឡាករស្នូលមួយរូបរបស់ Real Madrid ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានបង្ហាញខ្លួនសរុប១០៦ប្រកួតហើយឲ្យក្លិប និងបានជួយ Real…


ប្រធានក្លិប Barca ថា លោកនឹងទៅជួបជាមួយ Messi ផ្ទាល់នៅថ្ងៃចន្ទនេះហើយ

ប្រធានក្លិប Barcelona លោក Joan Laporta បានលើកឡើងថា លោកនឹងហោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃចន្ទនេះ ដើម្បីជួបជាមួយនឹងកីឡាករ Lionel Messi។ ជាការពិតណាស់ Messi ដែលបានចូលរួមជាមួយ PSG កាលពីរដូវកាលមុន ដោយគ្មានតម្លៃខ្លួន នៅសេសល់កិច្ចសន្យាជាមួយក្លិបតែ ៨ខែ ទៀតប៉ុណ្ណោះ ខណៈ រូបគេនៅមិនទាន់សម្រេចចិត្តពីអនាគតនៅឡើយទេ ពោល សមីខ្លួននឹងរងចាំដល់បញ្ចប់ព្រឹត្តិការណ៍ World Cup ២០២២។ លោក Laporta បាននិយាយថា៖ “នៅថ្ងៃចន្ទនេះ ខ្ញុំនឹងទៅជួប Messi ផ្ទាល់នៅទីក្រុងប៉ារីស។…


ក្លិប Real Madrid ដាក់រ៉ាដារលើខ្សែប្រយុទ្ធ Lautaro Martinez ដើម្បីជំនួស Karim Benzema

ខ្សែប្រយុទ្ធ Lautaro Martinez ពុងស្ថិតក្នុងរ៉ាដារបស់ក្លិប Real Madrid ដោយក្លិបចង់ទិញយកគេមកជំនួស Karim Benzema នេះបើយោងតាម Calciomercatoweb។ ពិតណាស់ Benzema គឺជាតារាឆ្នើមជួរមុខដែលបានជួយក្រុមរបស់លោក Carlo Ancelotti បានច្រើនពោលគឺរដូវកាលមុនជួយក្រុមលើកពាន La Liga ផងនិង Champions League ផង ខណៈដែលគេត្រូវបានរំពឹងទុកថាមានភាគរយខ្ពស់អាចឈ្នះ Ballon d’Or នៅឆ្នាំនេះ។ ពិតណាស់ Benzema គឺជាតារាឆ្នើមជួរមុខដែលបានជួយក្រុមរបស់លោក Carlo Ancelotti បានច្រើនពោលគឺរដូវកាលមុនជួយក្រុមលើកពាន La Liga…


Real Madrid ចង់​លក់ Hazard ចេញ​ដោយ​ឥត​គិត​ថ្លៃ

ក្លឹប Real Madrid មាន​បំណង​លក់​ខ្សែ​បម្រើ​-ប្រយុទ្ធ​បែលហ្សិក Eden Hazard ចេញ​ដោយ​ឥត​គិត​តម្លៃ​ខ្លួន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ El Nacional។ Eden Hazard សារព័ត៌មាន​ខាង​លើ​បាន​ចុះ​ផ្សាយ​ថា ប្រធាន​ក្លឹប​អេស្ប៉ាញ​មួយ​នេះ​ លោក Florentino Pérez ហត់​ចិត្ត​នឹង​អត្តចរិត​របស់​កីឡាករ​រូប​នេះ ដោយ​ហេតុ​ថា Hazard មិន​ខិតខំ​ថែទាំ​កាយសម្បទា​របស់​ខ្លួន ក៏​ដូច​ជា​ប្រឹងប្រែង​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត។ ក្រោយ​ពី​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប Shakhtar Dotnesk គេ​សង្កេត​ឃើញ​មាន​ការ​ខឹង​សម្បារ​ពី​សំណាក់​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង ដោយ​ Hazard បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ។ យ៉ាងណាមិញ មិន​ទាន់​មាន​សេចក្ដីរាយការណ៍​ណា​ជាក់លាក់​ថា​ កីឡាករ​រូប​នេះ​នឹង​មាន​អនាគត​យ៉ាង​ណា​នោះ​ទេ។ តាំង​ពី​ចូល​លេង​ជាមួយ Real Madrid…


គ្រូបង្វឹក Xavi បាត់បង់ទំនុកចិត្តលើ ខ្សែប្រយុទ្ធ Ferran Torres ហើយ

សារព័ត៌មាន El Nacional បានចុះផ្សាយថាលោក Xavi Hernandez ជាគ្រូបង្វឹករបស់ Barcelona អស់ទំនុកចិត្តលើខ្សែប្រយុទ្ធ Ferran Torres ហើយ។ Ferran Torres Torres បានផ្ទេរពី Manchester City មកកាន់ទឹកដី Camp Nou កាលដើមឆ្នាំ២០២២នេះក្នុងតម្លៃ៥៥លានដុល្លារ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះចូលលេងបាន២៦ប្រកួតកាលពីរដូវកាលមុន និងរកបាន៧គ្រាប់ព្រមទាំងបញ្ជូនបាល់៦គ្រាប់។ យ៉ាងណាមិញនៅរដូវកាលនេះ Xavi ហាក់បាត់បង់ទំនុកចិត្តលើគេដោយគេបានចូលលេងតែ២៣៨នាទី សរុបគឺ ៨ប្រកួតទេនៅរដូវកាលថ្មីនេះ ដោយគេរកបានតែ១គ្រាប់និងបញ្ជូនបាល់១គ្រាប់គត់។ សារព័ត៌មាន Calciomercato បានចុះផ្សាយថា Barcelona អាចនឹងលក់កីឡាកររូបនេះចេញខណៈ…