Premier League

កីឡាករ​លីគ​អេស្ប៉ាញ​ម្នាក់​ប្ដូរ​ពី​លេង​នៅ​ជម្រើស​ជាតិ​អង់គ្លេស ទៅ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អាមេរិក

ខ្សែ​ការពារ​ក្លឹប Valencia កីឡាករ Yunus Musah បាន​ផ្លាស់ប្ដូរ​ពី​ការ​លេង​ឱ្យ​ក្រុមជម្រើស​ជាតិ​អង់គ្លេស ទៅ​លេង​នៅ​ក្រុម​ជម្រើស​ជាតិ​អាមេរិក។ កីឡាករ​កើត​ឆ្នាំ​ ២០០២​រូប​នេះ ធ្លាប់​លេង​នៅ​ថ្នាល​យុវជន​ Arsenal ហើយ​ធ្លាប់​ធ្វើ​ជា​ប្រធាន​ក្រុម​ឱ្យ​ឈុត​ U-19 របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ទៀត​ផង​។ យ៉ាងណាមិញ កីឡាករ​ដែល​កើត​នៅ​ញូវយ៉ក​រូប​នេះ​បាន​ប្រាប់ BBC ថា នៅ​ពេល​ខ្លួន​ទើប​តែ​អាយុ ១៧ឆ្នាំ គ្រូ​ក្រុម​ជម្រើស​ជាតិ​សហរដ្ឋអាមេរិក​បាន​មក​ទាក់ទង​ខ្លួន​ឱ្យ​មក​លេង​នៅ​ក្រុម​ឈុត​ធំ​របស់​អាមេរិក​តែ​ម្ដង។ នៅ​ពេល​នោះ​ដែរ​ កីឡាករ​រូប​នេះ​ទើប​តែ​ស្ថិត​នៅ​ឈុត​អាយុ​ក្រោម ១៩ឆ្នាំ​របស់​អង់គ្លេស​ប៉ុណ្ណោះ។ ស្រប​ពេល​ដែល អង់គ្លេស នឹង​ប៉ះ​ជាមួយ​អាមេរិក​នៅ​យប់​ថ្ងៃ​សុក្រ​នេះ Musah បាន​និយាយ​ថា «ការ​ប្រកួត​នេះ​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ធំ​បំផុត​នៅ​ក្នុង​អាជីព​របស់​ខ្ញុំ»។ កន្លង​មក លោក Gareth Southgate អ្នក​ចាត់ការ​ក្រុម​អង់គ្លេស​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​នាំ​កីឡាករ​វ័យ…

Read More

Pep បន្ត​កុងត្រា​ថ្មី​នៅ Man City ក្រោយ​ដឹកនាំ​បាន​ជាង ៦ឆ្នាំ​

លោក Pep Guardiola បាន​បន្ត​កុងត្រា​ថ្មី​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ក្លឹប Manchester City ក្រោយ​ពេល​ដែល​លោក​បាន​ដឹកនាំ​ក្លឹប​នេះ​អស់​រយៈពេល ៦ឆ្នាំ។ កុងត្រា​ថ្មី​នេះ​នឹង​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ២០២៥។ បុរស​មក​ពី​ដែនដី​កាតាឡាន់​មួយ​នេះ បាន​ដឹកនាំ​ក្លឹប​មេឃខៀវ​ Man City ឱ្យ​ឈ្នះ​ពាន​ចំនួន ១១ ដោយ​ក្នុង​នោះ​ពាន​ Premier League ចំនួន ៤ដង។ កន្លង​មក​លោក​បាន​ដឹកនាំ​ក្លឹប Barcelona ក្រោយ​មក​ Bayern Munich ហើយ​ចាប់​ពី​ឆ្នាំ២០១៦មក លោក​បាន​ដឹកនាំ​ក្លឹប Manchester City។ លោក​បាន​ឈ្នះសឹង​តែ​គ្រប់ពាន លើកលែង​តែ​ពាន UEFA Champions League ប៉ុណ្ណោះ៕


អាវចុងក្រោយដែល Ronaldo ពាក់លេងឱ្យ Man UTD ត្រូវបានគេដេញថ្លៃ

អាវរបស់ Manchester United ដែលខ្សែប្រយុទ្ធ Cristiano Ronaldo ពាក់នៅក្នុងការប្រកួតចុងក្រោយ ហើយអាចជាការប្រកួតចុងក្រោយរបស់គាត់ជាមួយក្រុមបិសាចក្រហមផងនោះត្រូវបានគេដេញថ្លៃយកក្នុងតម្លៃរាប់ម៉ឺនដុល្លារអាមេរិក។អាវក្រៅដីពណ៌ស ដែលកីឡាករក្រុមបិសាចក្រហមពាក់នៅក្នុងការប្រកួតទល់នឹងក្រុម Aston Villa កាលពីដើមខែនេះ ត្រូវបានទិញយកដោយបុរសជនជាតិចិនមិនស្គាល់ឈ្មោះម្នាក់ក្នុងតម្លៃ ៣៩ ម៉ឺនផោន ឬប្រមាណជា (៤៦ ម៉ឺនដុល្លារអាមេរិក)។ យ៉ាងណាមិញ សម្រាប់ការប្រកួតទល់នឹងក្រុម Aston Villa នេះត្រូវបានគេសន្មត់ថាជាការប្រកួតចុងក្រោយហើយដែល CR7 បង្ហាញខ្លួនឱ្យ Man UTD ព្រោះថ្មីៗនេះហាក់មានរឿងចម្រូងចម្រាស់មែនទែន បន្ទាប់ពីខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំបានធ្វើបទសម្ភាសន៍ជាមួយលោក Piers Morgan ដោយធ្វើការវាយប្រហារក្លិប និងលោក…


តាម​ពិត​បទសម្ភាសន៍​របស់ Ronaldo នៅ​មាន​ភាគ២ទៀត ដែល​មិន​ទាន់​ចេញ​ផ្សាយ​នៅ​ឡើយ

នៅ​ក្នុង​សប្ដាហ៍​នេះ​ ប្រិយមិត្ត​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​ ជាពិសេស​អ្នក​តាម​ដាន​ក្លឹប Manchester Untied និង​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ក្រោយ​ពេល​ដែល​ Ronaldo ចេញ​មុខ​វាយប្រហារ​ក្លឹប​១០០ៗតែ​ម្ដង។ តាម​ពិត​ទៅ​ បើ​តាម​ព័ត៌មាន​ដែលទទួល​បាន កិច្ចសម្ភាសន៍​ថ្ងៃ​មុន​នោះ​គឺ​ចេញ​តែ​មួយ​ភាគ​ទេ ពោល​គឺ​នៅ​សល់​ ១ភាគ​ទៀត។ ភាគទី២ នឹង​ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឯង ដោយ​ផ្សាយ​នៅ​ម៉ោង ៨យប់ ម៉ោង​ប្រទេស​អង់គ្លេស ដែល​ត្រូវ​នឹង​ម៉ោង ៣ទៀប​ភ្លឺ​នៅ​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។ កាល​ពី​ភាគ​ទី១ Ronaldo បាន​សម្ដែង​ក្ដី​មិន​សប្បាយ​ចិត្ត​នឹង​ថ្នាក់ដឹកនាំ​ក្លឹប Manchester United ហើយ​ថែម​ទាំង​អះអាង​ថា ខ្លួន​ត្រូវ​បាន​គេ​ក្បត់​ទៀត​ផង​៕


Ronaldo ទម្លាយ​ថា ក្លឹប​មួយ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ធ្លាប់​មក​ចែចូវ​ក្នុង​ថ្លៃ​សរុប​ជាង ៣០០លាន​ដុល្លារ​អាមេរិក

ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al-Hilal ពិត​ជា​ធ្លាប់​ទាក់ទង​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo មែន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ Ronaldo ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក Pier Morgan ដែល​ចាក់​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍។ កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ២០២២​នេះ​ សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​មួយ​ទាក់ទង​ទិញ​ Ronaldo ក្នុង​តម្លៃ​សរុប ៣០០លាន​អឺរ៉ូ ដោយ​កាល​នោះ​ស្មើ​នឹង​ ៣០០លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ​ដែរ ៣០លាន​ ចូល​ទៅ​ក្លឹប​បិសាចក្រហម ២០លាន​ចូល​ទៅ​ភ្នាក់ងារ​នានា ហើយ ២៥០លាន​ដុល្លារ​ឱ្យ Ronaldo ដែល​ចែក​ជា ២រដូវ​កាល។ ទាក់ទិន​នឹង​រឿង​នេះ​ដែរ Ronaldo បាន​និយាយ​ថា​៖ «វា​ជា​រឿង​ពិត​»។ លោក​បាន​និយាយ​ថា​ អ្វី​ដែល​ជា​រឿង​មិន​ពិត​គឺ…


លោក William Gallas ថា Ronaldo អាចនឹងចាកចេញពី Man UTD ក្រោយចប់ World Cup

លោក William Gallas គិតថាខ្សែប្រយុទ្ធ Cristiano Ronaldo អាចបន្តផ្លាស់ទៅ Chelsea នៅពេលគាត់ចាកចេញពី Man Utd បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ World Cup ។ កីឡាករអន្តរជាតិព័រទុយហ្គាល់ខាងលើ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅសប្តាហ៍នេះ បន្ទាប់ពីកិច្ចសម្ភាសន៍ដ៏ផ្ទុះមួយជាមួយលោក Piers Morgan ដែលបានចាក់ផ្សាយតាមទូរទស្សន៍ Talk TV ខណៈភាគទី២ នឹងចេញផ្សាយនៅចុងសប្ដាហ៍នេះ។ តាមរយៈការរិះគន់ក្លឹប និងលោក Ten Hag បានបង្ហាញឲ្យឃើញថា Ronaldo មានភាគរយតិចណាស់ នឹងបន្តនៅទឹកដី Old Trafford។…


Ronaldo ថា​កីឡាករ​ក្មេង​ៗ​ Man Utd គ្មាន​ផ្លូវ​ឈរ​នៅ​កម្រិត​​កំពូល​បាន​យូរ​ដូច​ជំនាន់​គេ​នោះ​ទេ​

ខ្សែប្រយុទ្ធ​ Cristiano Ronaldo បាន​និយាយ​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជា​មួយ​លោក​ Piers Morgan ក្នុង​កម្មវិធី​ Talk TV កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ កីឡាករ​ក្មេង​ៗ​របស់​ Manchester United គ្មាន​ផ្លូវ​ឈរ​នៅ​កម្រិត​កំពូល​ក្នុង​អាជីព​បាល់ទាត់​បាន​យូរ​ដូច​ជំនាន់​គេ​បាន​នោះ​ឡើយ​។ Ronaldo បាន​និយាយ​ថា​៖” សម្រាប់​ខ្ញុំ​គឺ​ចម្លែក​ចិត្ត​មែន​ទែន​ ហើយ​​ក៏​មាន​ការ​សោកស្ដាយ​តិច​តួច​ផង​ដែរ​ ដែល​កីឡាករ​ក្មេង​ៗ​នៅ​នេះ​ ពួក​គេ​ហាក់​ដូច​ជា​មិន​សូវ​ជា​យក​តម្រាប់​តាម​យើង​ ព្រោះ​កាល​ខ្ញុំ​ ខ្ញុំ​ចាំ​បាន​ពេល​ខ្ញុំ​អាយុ​១៨-២០ អី​ហ្នឹង​ ខ្ញុំ​តែង​មើល​ និង​ធ្វើ​តាម​កីឡាករ​ឆ្នើម​ៗ​ទាំង​អស់​ហ្នឹង​ដូច​ជា​ Van Nistelrooy, Ferdinand, Roy Keane និង​ Giggs អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​ជោគជ័យ​ និង​ឈរ​នៅ​កម្រិត​កំពូល​បាន​យូរ​ “។…


Ronaldo ទម្លាយថា នៅ Man UTD មានតែកីឡាករ ២នាក់នេះប៉ុណ្ណោះដែលគោរពវិន័យខ្លាំងបំផុត

ខ្សែប្រយុទ្ធ Cristiano Ronaldo បានទម្លាយថា Diogo Dalot និង Lisandro Martinez គឺជាកីឡាករវ័យក្មេងរបស់ Manchester United តែ ២ នាក់គត់ដែលខ្លួនគិតថាជាកីឡាករមានវិជ្ជាជីវៈពេញលេញ និងមានការគោរពវិន័យខ្លាំងបំផុត។ រម្លឹកថា Dalot ដែលបច្ចុប្បន្នវ័យ ២៣ ឆ្នាំបានចាកចេញពី Porto ផ្លាស់មកកាន់ទឹកដី Old Trafford នៅឆ្នាំ ២០១៨, ចំណែក Martinez វិញត្រូវបាន Man UTD ទិញយកពី Ajax នៅដើមរដូវកាលនេះក្នុងតម្លៃ…


PSG ត្រៀមជះលុយជាង៨០លានទិញយក Son ពីក្លិប spur

ក្លិប Paris Saint-Germain កំពុងរៀបចំសំណើទឹកប្រាក់ខ្ទង់៨០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៨៣ លានដុល្លារ)ក្នុងការទិញយកខ្សែប្រយុទ្ធ Heung-Min Son ពីក្លិប Tottenham Hotspur នេះបើយោងតាម El Nacional ។ Son ចាត់ទុកជាតារាឆ្នើមដ៏សំខាន់ម្នាក់របស់ក្រុម Spurs ដោយកាលពីរដូវកាលមុនរូបគេបានឈ្នះពានស្បែកជើងមាស ក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ Premier League គឺស្មើនឹង Mohamed Salah ខណៈដែលនៅរដូវកាលនេះរូបគេបានចូលលេង១៩ប្រកួត និងរកបាន៥គ្រាប់ ព្រមទាំងបញ្ជូនបាល់២គ្រាប់។ ដោយមើលឃើញពីសមត្ថភាពរបស់គេគឺភាគីលោក Christophe Galtier ចង់បានកីឡាករសញ្ជាតិកូរ៉េខាងត្បូងរូបនេះមករួមក្រុម ខណៈដែល Real Madrid…


Man UTD នឹងផ្តាច់កុងត្រា Ronaldo ចោល បើគេយល់ព្រមលើលក្ខខណ្ឌមួយនេះ

ក្លិប Manchester United ត្រូវបានគេរាយការណ៍ នឹងផ្តាច់កុងត្រាដែលនៅសេសសល់របស់ Cristiano Ronaldo ប្រសិនបើសមីខ្លួនយល់ព្រមលើលក្ខខណ្ឌមួយនេះ។ ជាការពិតណាស់ នាពេលថ្មីៗនេះ Ronaldo បានផ្តល់កិច្ចសម្ភាសន៍ ជាមួយអ្នកកាសែត និង បានទម្លាយគ្រប់បញ្ហាទាំងអស់របស់ Man UTD ដែលគេបានជួបប្រទះ ដែលធ្វើឲ្យថ្នាក់លើរបស់ក្រុមបិសាចក្រហមខឹងសម្បារនឹងគេខ្លាំងមែន ក្នុងនោះបើយោងទៅតាមការចុះផ្សាយរបស់ The Telegraph បានលើកឡើងថា Man UTD នឹងផ្តាច់កុងត្រា Ronaldo ចោល ប្រសិនបើរូបគេយល់ព្រមក្នុងការយកប្រាក់ឈ្នួលដែលនៅសេសសល់សល់ពីកិច្ចសន្យា ៦ខែ ដែលមានតម្លៃដល់ទៅ ១៣លានផោន (រឺប្រមាណ ១៥លានដុល្លារ)៕