Serie A

ភ្នាក់ងារ​៖ Pogba នឹង​ត្រលប់​មក​ជួយ​ Juventus វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​

លោក​ Rafaela Pimenta ភ្នាក់ងារ​កីឡាករ​របស់​ ខ្សែបម្រើ​ Paul Pogba បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Tuttosport នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ Pogba នឹង​ត្រលប់​មក​ជួយ​ Juventus វិញ​នៅ​ក្នុង​ពេល​ឆាប់ៗ​ខណៈ​កីឡាករ​នេះ​បាន​សម្រាក​ព្យាបាល​របួស​ជង្គង់​ជិត​២ខែ​មក​ហើយ​។ Paul Pogba លោក​ Pimenta បាន​និយាយ​ថា​៖” ទី​បំផុត​សុបិន្ត​ដ៏​អាក្រក់​បំផុត​បាន​បញ្ចប់​ហើយ​។ Pogba នឹង​ជា​មេ​ក្រុម​ចាត់​ Juventus វិញ​ជា​ថ្មី​នៅ​ក្នុង​ពេល​ឆាប់ៗ​ “។ តាំង​ផ្លាស់​មក​ Juventus នៅ​ក្នុង​រដូវកាល​នេះ​មក​ នេះ​ជាលើក​ទី​២ហើយ​ ដែល​ Pogba ត្រូវ​ការ​ព្យាបាល​យូរ​បែប​នេះ​ ដោយ​របួស​លើក​ទី​២​នេះ​ គេ​បាន​សម្រាក​ព្យាបាល​​ជិត​២ខែ​មក​ហើយ​ តាំង​ពី​ដើម​ខែ​កញ្ញា​…

Read More

គ្រូ Jose បានចំអកឱ្យ Barca និងក្រុមធំៗមួយចំនួនចំៗ ក្រោយពួកគេប្រឈមមុខនឹងធ្លាក់មកលេង Europa League

គ្រូបង្វឹករបស់ Roma លោក Jose Mourinho បាននិយាយចំអកឱ្យ Barcelona និង ក្លិបធំៗមួយចំនួន បន្ទាប់ពីពួកគេប្រឈមមុខនឹងអាចធ្លាក់ទៅលេងពានរង្វាន់ Europa League ដែលជាពានលំដាប់ទី ២ របស់អឺរ៉ុបវិញ។ ជាការពិតណាស់ ក្រោយប្រកួតបានត្រឹមស្មើជាមួយ Inter Milan កាលពីថ្ងៃ ព្រហស្បតិ៍ ទី ១៣ កន្លងទៅ Barcelona ឥឡូវនេះហាក់មានឱកាសស្តួចស្តើងមែនទែនក្នុងការឡើងទៅកាន់វគ្គ ១៦ ក្រុមនៃពាន Champions League, ដោយឥឡូវនេះក្លិបយក្សអេស្ប៉ាញ កំពុងប្រឈមមុខនឹងធ្លាក់ទៅលេខពាន UEL ២ ឆ្នាំជាប់ៗគ្នា។…


Cannavaro ក្លាយ​ជា​​អ្នក​ចាត់​ការ​ក្នុង​​ក្លឹប​​មួយ​នៅ​ Serie B

លោក Fabio Cannavaro សមាជិក​ឈ្នះ​ World Cup ជាមួយ​អ៊ីតាលី​ ពេល​នេះ​បាន​ឡើង​កាន់​តំណែង​ជា​អ្នក​ចាត់​ការ​នៅ​អឺរ៉ុប​​ជា​លើក​ដំបូង​ក្នុង​ក្លិប​ Benevento ក្នុង​ក្របខណ្ឌ Serie B។ Cannavaro ដែល​ជា​ប្រធាន​ក្រុម​​នាំ​អ៊ីតាលី​ឈ្នះ World Cup ឆ្នាំ​២០០៦ បាន​ចូល​និវត្តន៍​ពី​បាល់ទាត់​កាល​ពី​ឆ្នាំ​២០១១ និង​បាន​ទៅ​ធ្វើ​គ្រូ​នៅ​តំបន់​អាស៊ី។ លោក​ធ្លាប់​ដឹក​នាំ​ក្លឹប​ក្នុង​ប្រទេស​ចិន​និង​អារ៉ាប៊ីសាអ៊ូឌីត​ និង​ចំណាយ​ពេល​៦​សប្ដាហ៍​​ជា​អ្នក​ចាត់​ការ​​ក្នុង​ក្រុម​ជម្រើសជាតិ​ចិន។ បុរស​វ័យ៦​៩​ឆ្នាំ​​បាន​ត្រឡប់​មក​កាន់​បាល់ទាត់​ប្រទេស​អ៊ីតាលី​ជា​លើក​ដំបូង​ចាប់​តាំង​ចាកចេញ​ពី Juventus កាល​ពី​ឆ្នាំ​២០១០។ តួនាទី​​ដឹក​នាំ​ចុងក្រោយ​របស់ Cannavaro គឺ​ជា​​គ្រូ​របស់​ក្លឹប Guangzhou FC ប៉ុន្តែ​លោក​បាន​ចាកចេញ​ពី​ក្លឹប​នេះ​កាល​​​ពី​ខែ​តុលា​ ឆ្នាំ​២០២១។ Benevento ដែល​បាន​កាត់​ចេញ​ពី Serie A…


ខ្សែការពារ​វ័យ​ក្មេង​ Dest ការ​ចាកចេញ​ពី​ Barca ទៅ​ AC Milan ជា​រឿង​ងាយ​សម្រេច​ចិត្ត​បំផុត​

ខ្សែការពារ​សញ្ជាតិ​អាមេរិក​ Sergino Dest បាន​ធ្វើ​ការ​បកស្រាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ពី​មូលហេតុ​ដែល​ផ្លាស់​ទៅ​ពី​ក្លឹប​ Barcelona ទៅ​កាន់​ AC Milan ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ថា​ ជា​រឿង​ងាយ​សម្រេច​ចិត្ត​បំផុត​ ព្រោះ​គេ​ត្រូវ​ការ​ម៉ោង​លេង​ ដើម្បី​ចូល​រួម​ប្រកួត​ World Cup ។ Dest បាន​និយាយ​ថា​៖” ខ្ញុំ​ត្រូវ​ការ​ម៉ោង​លេង​ដើម្បី​ប្រកួត​ World Cup។ ខ្ញុំ​ត្រូវ​ការ​លេង​ មិន​សម្រាប់​ដើម្បី​តែ​ World Cup តែ​មួយ​ទេ​។ ខ្ញុំ​ត្រូវ​ការ​អញ្ចឹង​តែ​ម្ដង​។ ពួក​គេ​ផ្ដល់​ឱកាស​ល្អ​ដល់​ខ្ញុំ​ អញ្ចឹង​ខ្ញុំ​អត់​មាន​គិត​អី​ច្រើន​ទេ​គឺ​ទៅ​លេង​តែ​ម្ដង​ “។ កីឡាករ​វ័យ​២០ឆ្នាំ​នេះ​បាន​លើក​ឡើង​ថា​ ការ​សម្រេច​ចិត្ត​ចាកចេញ​នេះ​គឺ​លឿន​មែន​ទែន​ត្រឹម​តែ​១ថ្ងៃ​ នៅ​ពេល​ខាង​ AC Milan ទាក់ទង​មក​…


Pogba នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​មិត្តភាព​ Pre Season តទល់នឹង​ Barca នៅ​សហរដ្ឋអាមេរិក

ខ្សែ​បម្រើ​ Paul Pogba ត្រូវ​បាន​ក្លឹប​ Juventus ប្រកាស​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​នឹង​អវត្តមាន​នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​ Pre Season តទល់នឹង​ក្លឹប​ Barcelona នៅ​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ស្អែក​នេះ​ (ម៉ោង​កម្ពុជា)។ មូលហេតុ​នៃ​អវត្តមាន​នេះ​គឺ​ដោយ​សារ​ Pogba ត្រូវ​បាន​រក​ឃើញ​ថា​មាន​បញ្ហា​របួស​ជង្គង់​ ដែល​ខាង​ Juventus កំពុង​ធ្វើ​ការ​ពិនិត្យ​ឲ្យ​ដិតដល់​បន្ថែម​ទៀត​ដើម្បី​ដឹង​ពី​បញ្ហា​របួស​នេះ​ឲ្យ​ច្បាស់​លាស់​។ បើ​សារ​ព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ បើ​គេ​មាន​បញ្ហា​ជង្គង់​នេះ​ធ្ងន់ធ្ងរ​ គេ​ត្រូវ​ការរយៈពេល​២ខែ​ឯណោះ​ ដើម្បី​ព្យាបាល​ឲ្យ​ជា​សះស្បើយ​។ Pogba ទើប​ផ្លាស់​មក​ Juventus វិញ​ក្នុង​លក្ខណៈ​ Free Agent ក្រោយ​ចប់​កុងត្រា​ជា​មួយ​នឹង​ក្លឹប​ Manchester United នៅ​រដូវកាល​ឆ្នាំ​២០២១/២២ កន្លង​ទៅ​នេះ​៕


Paris Saint-Germain ត្រូវបានគេរាយការណ៍ថាបានស្នើសុំការផ្លាស់ប្តូរជាមួយ Manchester City រវាង Neymar និង Bernardo Silva នៅក្រៅរដូវកាលនេះ។

ចំពេលមានការរំពឹងទុកកាន់តែខ្លាំងឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ការមកដល់របស់ Christophe Galtier និង Luis Campos នៅ Paris Saint-Germain ក្រៅរដូវកាលនេះអាចមានន័យថា Neymar អាចនឹងចាកចេញ ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានចូលរួមជាមួយ PSG ក្នុងឆ្នាំ 2017 ក្នុងតម្លៃកំណត់ត្រាពិភពលោក 222 លានអឺរ៉ូពី Barcelona ប៉ុន្តែមិនមានប្រាក់បន្ថែមណាមួយដើម្បីបំពេញបន្ថែមពានរង្វាន់ Ligue 1 ចំនួនប្រាំបួនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ Lionel Messi បានភ្ជាប់ទំនាក់ទំនងជាមួយ Neymar និង Kylian Mbappe កាលពីរដូវកាលមុន ប៉ុន្តែភាពលេងស៊ីចង្វក់គ្នារបស់ក្រុមបានស្ថិតក្រោមការត្រួតពិនិត្យក្នុងការចាកចេញពីក្របខ័ណ្ឌ…


Pogba ទម្លាយ​​​បញ្ហា​៣​ធំ​ៗ​ដែល​​បាន​ជួប​នៅ United មុន​សម្រេច​ចិត្ត​​ទៅ Juventus

កីឡាករ​សញ្ជាតិ​បារាំង​វ័យ​២៩​ឆ្នាំ​​ជឿជាក់​ថា បញ្ហា​របួស ការ​ផ្លាស់​ប្ដូរ​អ្នក​ចាត់​ការ​ច្រើន​ពេក និង​​តំណែង​លេង​លើ​ទីលាន​ ទើប​ធ្វើ​ឲ្យ​គេ​បញ្ចប់​ការ​រួមរស់​​នៅ​កីឡដ្ឋាន Old Trafford។ ប៉ុន្តែ​ Pogba បញ្ជាក់​ថា បញ្ហា​ទាំង​អស់​នេះ​បាន​ជួយ​ឲ្យ​គេ​រីកចម្រើន និង​ក្លាយ​ជា​បុរស​ម្នាក់។ Pogba ឈ្នះ​ពាន​បាន​តែ​​២​ប៉ុណ្ណោះ​​ជាមួយ​​បិសាច​ក្រហម​គឺ Europa League និង League Cup ក្នុង​រដូវ​កាល​២០១៦-១៧។ ត្បិត​តែ​មាន​ការ​ទាក់ទង​ពី Real Madrid និង PSG ប៉ុន្តែ​ Pogba នៅ​តែ​ចាត់​ទុក Juventus ជា​ជម្រើស​ដំបូង​របស់​ខ្លួន។ និយាយ​ប្រាប់​សារព័ត៌មាន​កាល​ពី​ដើម​សប្ដាហ៍​ សមាជិក​ជួយ​បារាំង​ឈ្នះ​ពាន World Cup ២០១៨…