Chelsea ជាក្លិបដែលចំណាយប្រាក់ច្រើនជាងគេក្នុងទីផ្សារដោះដូរកីឡាករចុងក្រោយបង្អស់

ក្លិបតោខៀវ Chelsea បានចុះហត្ថលេខាជាមួយកីឡាករ Wesley Fofana របស់ Leicester ក្នុងតម្លៃ 70 លានផោន នាពេលថ្មីៗនេះ នាំពួកគេឈរនៅលើកំពូលតារាង ក្នុងនាមជាក្លិបដែលបានចំណាយប្រាក់ច្រើនជាងគេ នៅទ្វីបអឺរ៉ុបនៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។

យោងតាម Talksport បានបង្ហាញថា ក្រុមរបស់លោក Thomas Tuchel បានចំណាយប្រាក់ប្រហែល 252 លានផោន។ ជាមួយគ្នានេះ Manchester United បានឈរនៅលេខ 2 បន្ទាប់ពី Chelsea ដោយចំណាយប្រាក់ 214 លានផោន ក្រោយការមកដល់ចុងក្រោយរបស់កីឡាករ Antony ។

សម្រាប់ Manchester City នៅរដូវកាលនេះ ចំណាយត្រឹមតែ 125 លានផោនប៉ុណ្ណោះ ធ្វើឱ្យពួកគេឈរនៅលេខ 6 ។ ទន្ទឹមនេះ Arsenal ដែលកំពុងឈរនៅលើកំពូលតារាង EPL ត្រឹមសប្ដាហ៍ទី 5 បានចំណាយអស់ 119 លានផោន។

តារាងរួម៖

1. Chelsea: 251 លានផោន
2. Manchester United: 214 លានផោន
3. West Ham: 163.8 លានផោន
4. Tottenham: 152.91 លានផោន
5. Nottingham Forest: 145.76 លានផោន
6. Manchester City: 125.55 លានផោន
7. Wolves: 122.9 លានផោន
8. Newcastle: 122 លានផោន
9. Arsenal: 118.86 លានផោន
10. Leeds: 99.13 លានផោន
11. Liverpool: 81.2 លានផោន
12. Everton: 78.48 លានផោន
13. Aston Villa: 63 លានផោន
14. Southampton: 50.7 លានផោន
15. Fulham: 55.26 លានផោន
16. Brentford: 45 លានផោន
17. Brighton: 43 លានផោន
18. Crystal Palace: 31.14 លានផោន
19. Bournemouth: 24.21 លានផោន
20. Leicester: 15.3 លានផោន