Chelsea ថែម Marcos Alonso បូកជាមួយទឹកប្រាក់ចំនួន ៧០ លានដុល្លារអាមេរិកយក Frenkie de Jong

Chelsea បានដាក់សំណើទឹកប្រាក់ចំនួន ៧០ លានដុល្លារអាមេរិក អមជាមួយការថែមជូនខ្សែការពារស្លាបស្តាំ Marcos Alonso ម្នាក់ទៀតទៅឱ្យ Barcelona ដើម្បីផ្ទេរយកខ្សែបម្រើ Frenkie de Jong នេះបើតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ។ ជាការពិតណាស់ Barcelona នៅតែមានបំណងចង់លក់ De Jong ចេញនៅរដូវក្តៅនេះដើម្បីកែលំអស្ថានការវិបត្តិហិរញ្ញវត្ថុរបស់ក្លិបខណៈដើមឡើយ Manchester United គឺជាក្លិបដំបូង ដែលចង់បានខ្សែបម្រើសញ្ជាតិ ហូឡង់រូបនេះ ប៉ុន្តែ De Jong ហាក់មិនចាប់អារម្មណ៍ចំពោះសំណើរក្នុងការផ្លាស់មកកាន់ទឹកដី Old Trafford ឡើយ។ ឥឡូវនេះ Chelsea ក៏ជាបេក្ខភាពមួយផងដែរ ដែលកំពុងចាប់អារម្មណ៍ចង់បាន De Jong ដើម្បីមកបំពេញបន្ថែមនៅតំបន់បម្រើ, ជាមួយគ្នានេះកាសែត Sport របស់ អេស្ប៉ាញ បានចុះផ្សាយថា លោក Tuchel កំពុងដេញថ្លៃ Barca ចំនួនទឹកប្រាក់ ៧០ លានដុល្លារអាមេរិក អមជាមួយការបន្ថែមជូន Alonso ម្នាក់ទៀត ដើម្បីផ្ទេរយកខ្សែបម្រើវ័យ ២៥ ឆ្នាំ៕