Chelsea ទិញបានអ្នកចាំទីសញ្ជាតិអាមេរិក Gabriel Slonina ពីក្រុម Chicago Fire ផ្លូវការហើយ

ក្លិបតោខៀវ Chelsea ទិញបានអ្នកចាំទីសញ្ជាតិអាមេរិក Gabriel Slonina ពីក្រុម Chicago Fire ផ្លូវការហើយ ខណៈកិច្ចព្រមព្រៀងផ្សេងៗនឹងបញ្ចប់ទាំងស្រុងនៅថ្ងៃនេះបើតាមប្រភពច្បាស់ការនៅបរទេស។

យោងតាមការចុះផ្សាយរបស់អ្នកកាសែតអ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា អ្នកចាំទី Slonina ដែលធ្លាប់មានទំនាក់ទំនងជាមួយ Real Madrid ពេលនេះជិតចុងកុងត្រាជាមួយ Chelsea ហើយ។ ហើយរវាង Chelsea និង Chicago Fire បានសម្រេចកិច្ចព្រមព្រៀង ១០០ភាគរយ លើការចុះកុងត្រាកីឡាកររូបនេះក្នុងតម្លៃ ១៥ លានដុល្លារអាមេរិក។ ប្រភពដដែលបានបន្ថែមថា Slonina ដែលបច្ចុប្បន្នមានវ័យ ១៨ ឆ្នាំ និង ភ្នាក់ងាររបស់គាត់ នឹងហោះទៅកាន់ទីក្រុងឡុងដ៍នៅថ្ងៃនេះដើម្បីបំពេញបែបបទផ្សេងៗ និង ធ្វើតេស្តសុខភាព មុនពេលចុះកុងត្រាជាផ្លូវការ ក្នុងកិច្ចព្រមព្រៀងរយៈពេលវែង៕