Chelsea បំបែក​កំណត់ត្រា​ Man City ក្នុង​ការ​ចំណាយ​ផ្ទេរ​កីឡាករ​​នៅ​ទីផ្សារ​ដោះដូរ

Chelsea បាន​​បំបែក​កំណត់​ត្រា​របស់ Manchester City សម្រាប់​ការ​ចំណាយ​ផ្ទេរ​កីឡាករ​​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​តែ​មួយ បន្ទាប់​ពី​ពួក​គេ​យក​បាន Wesley Fofana ក្នុង​តម្លៃ​ខ្លួន​៧០​លាន​ផោន​។

Fofana សញ្ជាតិ​បារាំង​វ័យ​២១​ឆ្នាំ​​​មក​ចូលរួម​នៅ​កីឡដ្ឋាន Stramford Bridge ជាមួយ​កុងត្រា​រយៈពេល​៧​ឆ្នាំ ផ្លាស់​ពី​ក្លឹប Leicester City។ មុន​ការ​មក​ដល់​របស់ Fofana ក្លឹប Chselea ​បាន​ចំណាយ​អស់​១៩៣​លាន​ផោន​ក្នុង​ការ​នាំ​​កីឡាករ​ថ្មី​ចូល​ក្នុង​រដូវ​ក្ដៅ​នេះ។ ពេល​នេះ​ពួក​គេ​បាន​ចំណាយ​ដល់​ទៅ​២៦៣​លាន​ផោន ក្រោយ​ការ​មក​ដល់​របស់​ខ្សែ​ការពារ​កណ្ដាល Fofana ។ ក្រុម​ការពារ​តំណែង​ជើងឯក City គឺ​ជា​អ្នក​កាន់​កាប់​កំណត់ត្រា​ចាស់ ពេល​ដែល​ពួក​គេ​ចំណាយ​២២២​លាន​ផោន​ទិញ​​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ​​​ឆ្នាំ​២០១៧។ ប៉ុន្តែ​ពេល​នេះ Chelsea បាន​បំបែក​កំណត់ត្រា​របស់ City ហើយ ក្រោយ​ចាយ​អស់​២៦៣​លាន​ផោន​ទិញ​ខ្សែ​ការពារ Marc Cucurella, Fofana, Kalidou Koulibaly និង Raheem Sterling។ ​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ​កាល​ពី​២​ឆ្នាំ​មុន​តោខៀវ​​ធ្លាប់​ចំណាយ​ដល់​២២០​លាន​ផោន ពេល​ដែល​ពួក​គេ​នាំ​យក Kai Havertz, Timo Werner, Ben Chilwell, Hakim Ziyech, Edouard Medy and Thiago Silva មក​កាន់​ក្លឹប៕