Chelsea ពុងចាប់អារម្មណ៍ចង់បានប្រធានក្រុម Harry Maguire របស់ Man United

ក្លិបតោខៀវ Chelsea ត្រូវបានរាយការណ៍ថាកំពុងចាប់អារម្មណ៍ចង់បានប្រធានក្រុម Harry Maguire របស់ Manchester United។ ជាការពិតណាស់ ក្នុងការរួមរស់ជាមួយក្រុមបិសាចក្រហមរយៈពេល ២ ឆ្នាំចុងក្រោយនេះ Maguire ហាក់ធ្វើពុំសូវបានល្អនោះទេហើយជារឿយៗរូបគេតែងតែទទួលបានការរិះគន់ជាច្រើនពីសំណាក់អ្នកគាំទ្រនៅជុំវិញពិភពលោក ខណៈការប្រកួតទល់នឹង Liverpool នៅសប្តាហ៍នេះលោក Ten Hag ក៏បានជម្រុះរូបគេចេញពីជម្រើសដំបូងផងដែរ។ ទោះបីជាខ្សែការពារសញ្ជាតិ អង់គ្លេសបង្ហាញទម្រង់លេងមិនបានល្អ ប៉ុន្តែថ្មីៗនេះមានដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយកាសែត Daily Mail បានចុះផ្សាយថា Chelsea ឥឡូវនេះកំពុងមានឆន្ទៈចង់បាន Maguire មកកាន់ទឹកដី Stamford Bridge ដើម្បីបំពេញបន្ថែមនៅក្នុងតំបន់ការពារ៕