Chelsea ហ៊ាន​ដេញ​ថ្លៃ ១០០លាន​ ដើម្បី​ទិញ​កីឡាករ ១៩ឆ្នាំ​ពី Dortmund

ក្លឹប​អង់គ្លេស Chelsea ហ៊ាន​ឱ្យ ១០០លាន​អឺរ៉ូ ដើម្បី​នាំ​ចូល​ខ្សែ​បម្រើ​ ១៩ឆ្នាំ​របស់​ក្លឹប​អាល្លឺម៉ង់​កីឡាករ Jude Bellingham។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អាល្លឺម៉ង់ Bild។

ខ្សែ​បម្រើ​អង់គ្លេស​រូប​នេះ​បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​ក្លឹប​យក្ស​នានា​ ក្រោយ​ពេល​ដែល​បង្ហាញ​ខ្លួន​បាន​ល្អ​នៅ​ក្លឹប​ Dortmund។ កីឡាករ​រូប​នេះ​លេង​នៅ​អាល្លឺម៉ង់​ចាប់​តាំង​ពី​ឆ្នាំ២០២០ ដោយ​លេង​បាន ១០៤ប្រកួត និង​រក​បាន ១៥គ្រាប់។ មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ថា កីឡាករ​រូប​នេះ​ចង់​ចេញ​ពី​ Dortmund ឬ យ៉ាង​ណា​នោះ​ ស្រប​ពេល​ដែល​គេ​មាន​កុងត្រា​រហូត​ដល់​ទៅ ៣ឆ្នាំ​ទៀត​ឯណោះ​ជាមួយ​ក្លឹប​អាល្លឺម៉ង់​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សារព័ត៌មាន Bild បាន​ចុះ​ផ្សាយ​ថា ក្លឹប Dortmund ចង់​បាន ១២០លាន​អឹរ៉ូ​សម្រាប់​កីឡាករ​យុវជន​រូប​នេះ៕