Dani Carvajal ត្រូវ​បាន​ក្រុម​ចោរ​ ប៉ុនប៉ង​ចូល​ប្លន់​ផ្ទះ​នៅ​ទី​ក្រុង​ Madrid អេស្ប៉ាញ

PARIS, FRANCE - FEBRUARY 15: Dani Carvajal of Real Madrid looks on during the UEFA Champions League Round Of Sixteen Leg One match between Paris Saint-Germain and Real Madrid at Parc des Princes on February 15, 2022 in Paris, France. (Photo by Chris Brunskill/Fantasista/Getty Images)

ខ្សែការពារ​ Dani Carvajal ត្រូវ​បាន​ចោរ​មួយ​ក្រុម​ ប៉ុនប៉ង​ចូល​ប្លន់​ផ្ទះ​របស់​គេ​នៅ​ឯ​តំបន់​ Boadilla del Monte ដែល​ជា​តំបន់​ក្បែរ​ទី​ក្រុង​ Madrid ប្រទេស​អេស្ប៉ាញ​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​។

ចោរ​ក្រុម​មួយ​នេះ​ មាន​គ្នា​៣នាក់​ប្រដាប់​ដោយ​របា​ដែក​ ដោយ​បាន​ធ្វើ​សកម្មភាព​​គាស់​ផ្ទះ​កីឡាករ​ Real Madrid ខាង​លើ​នេះ​ដើម្បី​ចូល​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ ប៉ុន្តែ​បាន​ដក​ថយ​ឈប់​សកម្មភាព​វិញ​ព្រោះ​ប្រព័ន្ធ​សុវត្ថភាព​របស់​ផ្ទះ​បាន​ពន្លឺ​សម្លេង​ឡើង​ និង​ថត​ជាប់​សកម្មភាព​របស់​ពួក​គេ​។ នៅ​ក្នុង​ហេតុ​នោះ​ Carvajal មិន​បាន​នៅ​ផ្ទះ​ខាង​លើ​ទេ​ ដោយ​មាន​តែ​អ្នក​ធ្វើ​ការ​នៅ​ផ្ទះ​របស់​គេ​ប៉ុណ្ណោះ​ ដោយ​ក្នុង​ថ្ងៃ​នេះ​កីឡាករ​នេះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ ហើយ​ប៉ូលិស​កំពុង​តែ​ស៊ើប​អង្កេត​លម្អិត​។ កាល​ពី​ពេល​ថ្មីៗ​នេះ​ ចោរ​មួយ​ក្រុម​ក៏​បាន​ចូល​ប្លន់​ផ្ទះ​កំពូល​កីឡាករ​បាល់ទាត់​ម្នាក់​ផង​ដែរ​គឺ​ ខ្សែ​ប្រយុទ្ធ​ Aubameyang នៅ​ឯ​ទី​ក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ​ ដែល​ជា​លទ្ធផល​គេ​ត្រូវ​បាន​ក្រុម​ចោរ​វាយ​ឲ្យ​របួស​ថ្គាម​ និង​បាត់បង់​ទ្រព្យ​សម្បិត្តិ​ក្នុង​ផ្ទះ​៕