De Bruyne បានជ្រើសរើសខ្សែប្រយុទ្ធ Neymar Jr ជាកីឡាករឆ្នើមជាង Kylian Mbappe

ខ្សែបម្រើ Kevin De Bruyne បានជ្រើសរើសខ្សែប្រយុទ្ធ Neymar Jr ជាកីឡាករឆ្នើមជាង Kylian Mbappe។

Mbappe និង Neymar គឺជាមិត្តរួមក្រុមនៅ Paris Saint-Germain ប៉ុន្តែ Mbappe ជាតួសំខាន់ដែលជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេនៅរដូវកាលមុនសម្រាប់ PSG ។ ខណៈនោះដែរ Neymar រកបាន១៣គ្រាប់ក្នុងបង្ហាញខ្លួន២២ប្រកួតនៅ Ligue 1 កាលពីរដូវកាលមុន។ ដោយឡែក ថ្លែងក្នុងបទសម្ភាសន៍ជាមួយ ESPN គឺ De Bruyne បាននិយាយបែបនេះពេលគេសួរថាគេរើសយកមួយណារវាង Mbappe និង Neymar ៖ “Neymar”៕