Diego Costa រក​បាន​ក្លឹប​លេង​ហើយ​គឺ​ ផ្លាស់​មក​កាន់​ Wolves

ខ្សែប្រយុទ្ធ​ Diego Costa រក​បាន​ក្លឹប​លេង​ហើយ​នៅ​ក្នុង​រដូវកាល​នេះ​មក​លេង​ឲ្យ​ក្លឹប​ Wolves ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​។

ក្លឹប​ Premier League បាន​យក​ Costa ដោយ​ Free Transfer ហើយ​ក៏​បាន​ព្រមព្រៀង​គ្នា​ក្នុង​កុងត្រា​រយៈពេល​១ឆ្នាំ​ ដោយ​ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣​។ នៅ​ក្នុង​ថ្ងៃ​នេះ​ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​មាន​វ័យ​៣៣ឆ្នាំ​ហើយ​ ដោយ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ធំៗ​ដូច​ជា​ Chelsea និង​ Atletico Madrid ដោយ​ក្លឹប​ដែល​កីឡាករ​នេះ​លេង​ឲ្យ​ចុង​ក្រោយ​បំផុត​គឺ​ ក្លឹប​ប្រេស៊ីល​ Atlético Mineiro ដែល​ចប់​កុងត្រា​នឹង​គ្នា​នៅ​ថ្ងៃ​ទី​០៧ ខែ​មករា​ ឆ្នាំ​២០២២៕