Dybala បានបំបែកកំណត់ត្រា របស់ Ronaldo លក់អាវដាច់បំផុតត្រឹម២៤ម៉ោង

ខ្សែប្រយុទ្ធចំណូលថ្មី ក្លិប Roma កីឡាករ Paulo Dybala បានបំបែកកំណត់ត្រា របស់ កីឡាករឆ្នើម Cristiano Ronaldo។

ជាការពិតណាស់ Dybala បានទៅចូលរួមជាមួយក្លិប Roma ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីចំណាយពេលអស់ជាង ៧ឆ្នាំ ជាមួយ Juventus។ គួរបញ្ចាក់ផងដែរថា Dybala បានចុះកុងត្រាជាមួយ Roma រយៈពេល ៣ឆ្នាំ ពោលគឺ រហូតដល់ឆ្នាំ ២០២៥។ បើយោងទៅតាមសារកាសែត Corriere dello Sport បានចុះផ្សាយឲ្យដឹងថា Dybala បានបំបែកកំណត់ត្រារបស់ CR7 ក្នុងនាមជា កីឡាករដែល លក់អាវដាច់បំផុត គិតត្រឹម២៤ម៉ោង ដោយកំណត់ត្រានេះ Ronaldo ជាអ្នកទទួលបានដំបូងបង្អស់ ពេលផ្លាស់មក Juventus ក្នុងឆ្នាំ ២០១៨៕