Eden Hazard បាននិយាយថាលើលោកនេះមានតែ GOAT ម្នាក់គត់គឺកំពូលខ្សែប្រយុទ្ធគឺ Messi

ខ្សែប្រយុទ្ធ Eden Hazard បាននិយាយថា នៅលើលោកយើងនេះមានតែកីឡាករល្អបំផុតគ្រប់ពេលវេលា (GOAT) តែម្នាក់គត់គឺ ខ្សែប្រយុទ្ធ Lionel Messi ។

ជាការពិតណាស់ Messi តែងតែត្រូវបានគេយកទៅប្រៀបធៀបនឹង Cristiano Ronaldo ដោយអ្នកខ្លះគិតថា Ronaldo ល្អជាង ហើយអ្នកខ្លះទៀតគិតថា Messi ល្អជាង។យ៉ាងណាមិញ សមិទ្ធផលរបស់កីឡាករទាំងពីរបានធ្វើគឺពិតជាអស្ចារ្យដោយសារពួកគេធ្លាប់ឈ្នះ Ballon d’Or ដល់ទៅ១២បូកបញ្ចូលគ្នា។ យ៉ាងណាមិញ Hazard ធ្លាប់បាននិយាយកាលពីឆ្នាំ២០១៨ទាក់ទងនឹងការប្រៀបធៀប Messi Vs. Ronaldo ថា៖ “អ្នកនិយាយថាមាន G.O.A.T ពីរនាក់? គ្មានផ្លូវទេ! គឺមាន G.O.A.T. តែម្នាក់គត់ហើយគេគឺ Lionel Messi!”៕