Eric Bailly ផ្លាស់​ពី​ Man Utd ទៅ​កាន់​ Marseille ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង

​ខ្សែការពារ​ Eric Bailly បាន​ផ្លាស់​ទៅ​ពី​ក្លឹប​ Manchester United ទៅ​កាន់​ Olympique Marseille ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ក្នុង​រយៈពេល​១ឆ្នាំ ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano ។

នៅ​ក្នុង​ថ្ងៃ​នេះ​ Bailly បាន​ទៅ​ដល់​ Marseille ហើយ​ដើម្បី​ធ្វើ​តេស្ត​សុខភាព​ និង​ដើម្បី​ចុះ​កុងត្រា​បញ្ចប់​ ដើម្បី​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​ ដែល​ធ្វើ​ឡើង​ក្នុង​​ពេល​ឆាប់ៗ​នេះ​។ នៅ​ក្នុង​កុងត្រា​ខ្ចីជើង​នេះ​ Marseille ទទួល​បើក​ប្រាក់​ពលកម្ម​ទៅ​ឲ្យ​ខ្សែការពារ​ខាង​លើ​ ក៏​ដូច​ជា​មាន​លក្ខខ័ណ្ឌ​ទិញ​យក​ផង​កីឡាករ​នេះ​ផង​ដែរ​ក្នុង​តម្លៃ​ ១០លាន​អ៊ឺរ៉ូ​។ Bailly ចាកចេញ​ពី​ Man Utd ព្រោះ​ត្រូវ​ការ​ម៉ោង​ក្នុង​ការ​លេង​ ដោយ​គេ​នឹង​មាន​ឱកាស​ចូល​ប្រកួត​ Champions League ផង​ដែរ​ក្នុង​រដូវកាល​នេះ​ព្រោះ​ Marseille មាន​កៅអី​ទៅ​លេង​ការ​ប្រកួត​នេះ​៕