Gavi ក្នុង​ចំណោម​កីឡាករ​ រក​បាន​គ្រាប់​បាល់​ដំបូង​ក្នុង​វ័យ​ក្មេង​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​ World Cup

ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​ Gavi បាន​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ ដែល​រក​បាន​គ្រាប់​បាល់​ដំបូង​ក្នុង​វ័យ​ក្មេង​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​ World Cup ។

Gavi កាល​ពី​ម្សិលមិញ​នេះ​ កីឡាករ​រូប​នេះ​បាន​ចូល​រួម​ជួយ​ស៊ុត​ចូល​១គ្រាប់​ឲ្យ​ ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​ យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​កូស្ដារីកា​ នូវ​លទ្ធផល​ ៧-០ ក្នុង​វគ្គ​ Group Stage ប្រកួត​ World Cup 2022 ប្រទេស​កាតា​។ បើ​តាម​ Transfermarkt ការ​ស៊ុត​ចូល​១គ្រាប់​នេះ​បាន​ធ្វើ​ឲ្យ​ Gavi ទទួល​បាន​កំណត់​ត្រា​ថ្មី​គឺ​ ជា​ក្លាយ​ កីឡាករ​ ដែល​រក​បាន​គ្រាប់​បាល់​ដំបូង​ក្នុង​វ័យ​ក្មេង​បំផុត​លំដាប់​ទី​៣ ក្នុង​ប្រវត្តិសាស្ត្រ​ World Cup ដោយ​ស៊ុត​ចូល​ដំបូង​នៅ​វ័យ​ ១៨ឆ្នាំ​ ១១០ថ្ងៃ​។ កីឡាករ​ ដែល​រក​បាន​គ្រាប់​បាល់​ដំបូង​ក្នុង​វ័យ​ក្មេង​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​ World Cup គឺ​ Pele ក្នុង​វ័យ​ ១៧ឆ្នាំ​ ២៤៩ថ្ងៃ​ ក្នុង​ World Cup កាល​ឆ្នាំ​១៩៥៨ បន្ទាប់​មក​គឺ​ Manuel Rosas ក្នុង​វ័យ​ ១៨ឆ្នាំ​ ៩០ថ្ងៃ​ ក្នុង​ប្រកួត​ World Cup ឆ្នាំ​១៩៣០ រី​ឯ​បន្ទាប់​មក​គឺ​ Gavi នេះ​ឯង​៕