Graham Potter ​ក្លាយ​ជា​អ្នកចាត់ការ​ថ្មី​របស់​ Chelsea ជា​ផ្លូវការ​​

លោក​ Graham Potter ត្រូវ​បាន​តែង​តាំង​ជា​ផ្លូវការ​​ក្លាយ​ជា​អ្នកចាត់ការ​ថ្មី​របស់​ Chelsea កាល​ពី​យប់​មិញ​នេះ​ ដោយ​លោក​នឹង​ចាកចេញ​ពី​តំណែង​អ្នកចាត់ការ​ Brighton & Hove Albion។

លោក​ Potter និង​ Chelsea បាន​ព្រមព្រៀង​គ្នា​ធ្វើ​កុងត្រា​រយ​ពេល​វែង​រហូត​ទៅ​ដល់​៥ឆ្នាំ​ ចាប់​ពី​ថ្ងៃ​ប្រកាស​ រហូត​ដល់​ឆ្នាំ​២០២៥។ អ្នកចាត់ការ​ថ្មី​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​ទទួល​បាន​ទុក​ចិត្ត​ និង​ពេញ​ចិត្ត​ខ្លាំង​ពី​ លោក​ Todd Boehly ម្ចាស់​ក្លឹប​របស់​ Chelsea។ ក្រោយ​ចុះ​កុងត្រា​លោក​ Potter សម្ដែង​ក្ដី​រីករាយ​យ៉ាង​ខ្លាំង​ រី​ឯ​ម្ចាស់​ក្លឹប​បាន​ធ្វើ​ការ​អបអរ​ និង​ពេញ​ចិត្ត​ដែល​លោក​ទទួល​ការងារ​នេះ​។ លោក​ Graham Potter មាន​បទពិសោធន៍​នៅ​ក្នុង​ការ​ដឹកនាំ​ក្លឹប​រយៈពេល​១៥ឆ្នាំ ហើយ​ដោយ​ធ្លាប់​ជា​ប្រធាន​បច្ចេកទេស​ឲ្យ​ក្លឹប​បាល់ទាត់​នារី​ គ្រូ​បង្គោល​ក្លឹប​ Östersund អ្នកចាត់ការ​ក្លឹប​ Swansea និង​ Brighton ៕