Hakim Ziyech ត្រៀមនឹងចាកចេញពីក្លិប Chelsea នៅខែមករាខាងមុខគ្រោងផ្ទេរទៅក្លិប AC Milan

យោងតាមការចុះផ្សាយរបស់ Todo Fichajes គឺកីឡាករ Hakim Ziyech ត្រៀមនឹងចាកចេញពីក្លិប Chelsea នៅខែមករាខាងមុខ ដោយគ្រោងនឹងផ្ទេរទៅក្លិប AC Milan ។

Ziyech បានចរចារួចជាមុនជាមួយក្រុមនៅ Serie A មួយនេះដោយគេគ្រោងនឹងផ្លាស់ទៅតាំងពីរដូវក្ដៅឆ្នាំនេះម៉្លេះ តែត្រូវអាក់ខានវិញ។ AC Milan គ្រោងនឹងខ្ចីជើង កីឡាករសញ្ជាតិម៉ារ៉ុករូបនេះ នៅខែមករាជាមួយលក្ខខណ្ឌអាចទិញផ្ដាច់បាននៅរដូវក្ដៅឆ្នាំក្រោយ ដោយ ភាគីលោក Graham Potter នឹងទាមទារប្រាក់ថ្លៃផ្ទេរមិនលើសពី ២៩លានដុល្លារនោះទេ។ នៅរដូវកាលថ្មីនេះ Hakim Ziyech បានជាប់ជម្រើស១១នាក់ដំបូងនៅ ការប្រកួត Premier League តែ១ប្រកួតប៉ុណ្ណោះ៕