Hazard ថា​នឹង​ចាកចេញ​ភ្លាម​ពី​ Real Madrid បើ​ខាង​ក្លឹប​ស្នើ​សុំ​

GETAFE, SPAIN - OCTOBER 8: Eden Hazard of Real Madrid during the La Liga Santander match between Getafe v Real Madrid at the Coliseum Alfonso Perez on October 8, 2022 in Getafe Spain (Photo by David S. Bustamante/Soccrates/Getty Images)

Eden Hazard បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Marca នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​នឹង​ចាកចេញ​ភ្លាម​ពី​ក្លឹប​ Real Madrid បើ​ខាង​ក្លឹប​ស្នើ​សុំ​គេ​ឲ្យ​ចាកចេញ​។

Hazard បាន​និយាយ​ថា​៖” ខ្ញុំ​ត្រូវ​តែ​បង្ហាញ​គ្រប់​គ្នា​ថា​ ខ្ញុំ​នៅ​តែ​អាច​បន្ត​លេង​បាល់ទាត់​បាន​ ព្រោះ​តែ​មនុស្ស​ជា​ច្រើន​សង្ស័យ​លើ​សមត្ថភាព​ខ្ញុំ។​ រឿង​ហ្នឹង​វា​ធម្មតា​ទេ​ ព្រោះ​ខ្ញុំ​មិន​សូវ​បាន​ចូល​ប្រកួត​ប៉ុន្មាន​ទេ​ ៣ឆ្នាំ​កន្លង​ទៅ​នេះ​។ ខ្ញុំ​យល់​ចំណុច​ហ្នឹង​។ យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​នៅ​តែ​ចង់​លេង​ឲ្យ​ក្លឹប​នេះ​ នេះ​ជា​ក្លឹប​ខ្ញុំ​ស្រមៃ​ពី​ក្មេង​មក​ ណា​មួយ​ខ្ញុំ​នៅ​សល់​កុងត្រា​១រដូវកាលទៀត​ផង​ដែរ​ “។ កីឡាករ​នេះ​បន្ត​៖” អញ្ចឹង​ហើយ​វា​មិន​អាច​នោះ​ទេ​ ដែល​ខ្ញុំ​នឹង​ចាកចេញ​ពី​ក្លឹប​នៅ​ខែ​មករា​ខាង​មុខ​ តែ​វា​អាច​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​។ និយាយ​ទៅ​នៅ​លើ​ក្លឹប​ បើ​ក្លឹប​ថា​ អរគុណ​សម្រាប់​ពេល​កន្លង​មក​ តែ​ឥឡូវ​អ្នក​ត្រូវ​ទៅ​ហើយ​ ខ្ញុំ​ក៏​ព្រម​ភ្លាម​ ព្រោះ​វា​ធម្មតា​ទេ​។ ខ្ញុំ​ចង់​នៅ​លេង​បន្ត​ទៀត​ ដើម្បី​បង្ហាញ​ថា​ខ្ញុំ​នៅ​តែ​ជា​កីឡាករ​ឆ្នើម​ “។ តាំង​ពី​ចាកចេញ​ពី​ Chelsea មក​កាន់​ Real Madrid តាំង​ពី​រដូវកាល​ឆ្នាំ​២០១៩/២០២០ Hazard មិន​មាន​ការ​លេចធ្លោ​ក្នុង​ការ​ប្រកួត​នោះ​ទេ​ ព្រោះ​តែ​មាន​របួស​ជាប់​ជា​ញឹកញយ​ពេក​ ដែល​ធ្វើ​ឲ្យ​អាកខាន​ ឬ​ចូល​លេង​មិន​បាន​ច្រើន​នាទី​។ ក្នុង​រដូវកាល​នេះ​ គេ​សះស្បើយ​ពី​របួស​ដោយ​ចូល​លេង​បាន​ ៦ប្រកួត​ និង​ស៊ុត​ចូល​១គ្រាប់​។ គេ​ក៏​មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​ប៊ែលហ្ស៊ិក​ ដើម្បី​ចូល​រួម​ប្រកួត​ World Cup 2022 នេះ​ផង​ដែរ​៕