Keane រិះគន់​ចំ​ៗ​ថា Fred និង Mctominay លេង​គ្មាន​គុណភាព​នៅ​តំបន់​កណ្ដាល

អតីត​ខ្សែ​បម្រើ​របស់​ Manchester United លោក Roy Keane បាន​រិះគន់ Fred និង Scott McTominay សម្រាប់​ការ​បង្ហាញ​ទម្រង់​លេង​របស់​ពួក​គេ​កាល​ពី​​ម្សិលមិញ។

បិសាច​ក្រហម​ចាប់​ផ្ដើម​​ប្រកួត​​ដំបូង​សម្រាប់​រដូវ​កាល​២០២២-២៣ ជាមួយ​លទ្ធផល​​ដ៏​ខកចិត្ត​​ចាញ់ Brighton ២-១ នៅ​ក្នុង​កីឡដ្ឋាន Old Trafford។ លោក Keane បាន​ចង្អុល​ទៅ​កាន់ Fred និង McTominay ដោយ​លើក​ឡើង​ថា អ្នក​ទាំង​ពីរ​មិន​ទាន់​ល្អ​គ្រប់គ្រាន់​​ដើម្បី​ជួយ United ឲ្យ​​ត្រលប់​មក​ការ​ប្រកួតប្រជែង​កំពូល​វិញ​ទេ។ United បាន​របូត​គ្រាប់​ទី​មួយ​នៅ​នាទី​៣០ បន្ទាប់​ពី​ Pascal Gross បំប៉ោង​សំណាញ់​ទី។ ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​ក៏​រក​បាន​មួយ​គ្រាប់​ទៀត​នៅ​៩​នាទី​បន្ទាប់​។ Keane ពិត​ជា​ខឹង​នឹង​លទ្ធផល​នេះ​ណាស់​​​បន្ទាប់​ពី​ការ​ប្រកួត និង​បាន​​បន្ទោស​តំបន់​កណ្ដាល​របស់ Man Utd លេង​គ្មាន​គុណភាព។ និយាយ​ក្រោយ​ចប់​ការ​ប្រកួត Keane ថា Fred និង Mctominay មិន​ទាន់​ល្អ​គ្រប់គ្រាន់​​ក្នុង​ការ​នាំ​បិសាច​ក្រហម​​ត្រលប់​​ទៅ​ការ​ប្រកួត​ប្រជែង​​កំពូល​បាន​នៅ Premier League ឡើយ។ អ្នក​ទាំង​ពីរ​លេង​គ្មាន​ភាព​វ័យ​ឆ្លាត​សោះ សម្រាប់​ទម្រង់​លេង​យប់​មិញ៕