Klopp ប្រាប់ Ten Hag ឲ្យធ្វើបែបនេះទើប Man UTD ជោគជ័យ

លោក Jurgen Klopp បានផ្តាំផ្ញើដំបូន្មានខ្លះៗដល់លោក Erik Ten Hag នៃក្រុម Manchester United បន្ទាប់ពីក្រុមនេះចាញ់ការប្រកួតបើកឆាក Premier League ទាំងពីរប្រកួតរួចមក។

មុនដំបូង Manchester United បានចាញ់ Brighton ២ ទល់នឹង១ បន្ទាប់មក ក៏បន្តចាញ់ Brentford ៤ ទល់នឹង០ ដែលធ្វើឲ្យផ្ទុះការរិះគន់ពីសំណាក់អ្នកគាំទ្រ ខណៈ Man UTD ឈរនៅលេខរៀងទី១៩ក្នុងតារាង Premier League ។ យ៉ាងណាមិញ លោក Klopp បាននិយាយថា៖ “នៅពេលខ្ញុំមកដល់ទីនេះជាង៧ឆ្នាំមុន ខ្ញុំមិនគិតថាពួកយើងនឹងត្រូវលេងល្អភ្លាមៗទេ។ វាមិនមែនលទ្ធផលនោះផ្ដល់ផលមកវិញភ្លាមៗនោះឡើយ។ អ្វីដែលខ្ញុំអាចនិយាយបានគឺខ្ញុំមិនបានអានអ្វីទាំងអស់ ហើយនោះវាធ្វើឲ្យយើងកាន់តែងាយស្រួល។អ្នកមិនចាំបាច់អានពាក្យអស់ទាំងនោះឬត្អូញត្អែរពីវាទេ។ អ្នកត្រូវផ្ដោតសមាធិលើការធ្វើការហើយចាប់ផ្ដើមពីជំហានតូចៗ”៕