Klopp សរសើរកីឡាករ Erling Haaland របស់ Man City ថា គេលេងល្អខ្លាំងណាស់

អ្នកចាត់ការទូទៅក្លិប Liverpool លោក Jurgen Klopp បានចេញមុខសរសើរ ខ្សែប្រយុទ្ធ Erling Haaland ថា គេជាខ្សែប្រយុទ្ធដ៏ល្អ។

ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះ Haaland កំពុងតែមានទម្រង់លេងល្អខ្លាំងមែនទែន ដោយក្នុងចំណោមការបង្ហាញខ្លួន៨ប្រកួតគ្រប់ព្រឹត្តិការណ៍រដូវកាល រូបគេបានរកគ្រាប់បាល់បានដល់ទៅ ១២គ្រាប់ជូន Manchester City។ លោក Klopp បាននិយាយថា៖ “Haaland គឺជាកីឡាករបាល់ទាត់ដ៏ពិសេសម្នាក់ ហើយពិតណាស់ Man City កាន់តែខ្លាំងដោយសារគាត់។ ប្រសិនបើអ្នកមើលការលេងរបស់ Man City ពេលដែលបាល់ស្ថិតក្នុងប្រអប់គ្រោះថ្នាក់ និង ទីតាំងដែល Haaland ឈរ គឺ វាពិតជាពិបាកណាស់ក្នុងការចៀសផុតកុំឲ្យមានគ្រាប់បាល់កើតឡើង”៕